ចំណងជើង: ដួងព្រលឹងមេដឹកនាំ

និពន្ធដោយ: ឡាំ​ លីម
តម្លៃ: ៤០០០០ រៀល
ចំនួនអ្នកចូលមើល: ៧២៥០
ខ្នាតសៀវភៅ: ១៤.៥ x ២១.៥ ស.ម
ទំព័រ: ៣៧៦ទំព័រ
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-9539-1-3

ការពិពណ៌នា:

ចំពូក១ ខ្ញុំ​លើកយក «គោលការណ៍​ដឹកនាំ​ពី​សម័យ​បុរាណ» តាមរយៈ​ទស្សនវិទូ សាសនវិទូ អ្នក​ប្រា​ជ្ញ​ល្បីៗមក​ចែករំលែក ពីព្រោះ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ប្រសើរ។ ចំពូក២ ខ្ញុំ​បាន​ស្រាវជ្រាវ​យក​ទ្រឹ​ស្តី​ទូទៅ​នៃ​ភាពជា​អ្នកដឹកនាំ​សម័យ​ទំនើប​ខ្លះៗដើម្បី​ជា​ទុន​គំនិត​បន្ថែម។ ទ្រឹ​ស្តី​ដែល​ខ្ញុំ​លើកយក​មក​បង្ហាញ វា​ជា​ទ្រឹ​ស្តី​វិទ្យាសាស្រ្ត​ដែល​កើតមានឡើង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​លោកអ្នក​ប្រាជ្ញ​ខាង​ភាពជា​អ្នកដឹកនាំ អ្នកស្រាវជ្រាវ​អំពី​ភាពជា​អ្នកដឹកនាំ និង​ទ្រឹ​ស្តី​ដែល​កើតចេញមកពី​ការសិក្សា​ស្រាវជ្រាវ​តាម​បែប​ពិសោធ។ នេះ​ជា​ជំនួយ​មួយ​ផ្នែក​សម្រាប់​បងប្អូន​អ្នកអាន យុវជន យក​មក​ពិចារណា​អំ​ពី​ទ្រឹ​ស្តី​ទូទៅ​នៃ​ភាពជា​អ្នកដឹកនាំ។ ចំពូក៣ ជា​ចំពូក​ស្នូល​នៃ​ស្នាដៃ​ទាំងមូល។ ដួង​ព្រលឹង​នៃ​មេដឹកនាំ​ម្នា​ក់ៗ សុទ្ធតែ​មាន​លក្ខណៈ​ជា​បុគ្គល​ជួយ​អ្នកដទៃ ឈឺឆ្អាល​ចំពោះ​ទុក្ខ​លំបាក​អ្នកដទៃ សម្របសម្រួល ផ្សះផ្សា ធ្វើ​យ៉ាងណា​ឱ្យ​មនុស្ស​សាមគ្គី រួបរួម​គ្នា។ ខ្ញុំ​និយាយ​ពញ្ញាក់​អារម្មណ៍​ច្រើន​បំផុត ម្តង​ហើយ​ម្តង​ទៀត គឺ​ចេតនា​អ្នកដឹកនាំ អារម្មណ៍​អ្នកដឹកនាំ ធ្វើអ្វី​ធ្វើ​ចុះ តែ​កុំ​ភ្លេច​ថា “គោលដៅ​ចុងក្រោយ​នៃ​ការដឹកនាំ គឺជា​ការ​ពាំនាំ​សេចក្តី​សុខ​ដល់​មនុស្ស​ដ៏​ច្រើន និង​សម្រេច​លទ្ធផល​ប្រសើរ​ដោយ​ប្រើ​មធ្យោបាយ​ល្អ”។ មេដឹកនាំ​ម្នា​ក់ៗ ដាច់ខាត​មិន​អាច​មាន​ចរិត​អាត្មានិយម​ទេ។ ចំពូក​ចុងក្រោយ ជា​ចំពូក៤ ដែល​ខ្ញុំ​យក​បញ្ហា ឬវិភាគទាន​នូវ​ការយល់ឃើញ​ដ៏​តូចបំផុត​អំពី «ប្រលោមលោក​សាម​កុក» មក​ចែករំលែក​ជា​គំនិត​ដល់​អ្នកអាន។ ខ្ញុំ​មិនមែន​ជា​អ្នក​សាម​កុក​និយម​ទេ! រី​ឯចំពោះ​ស្នាដៃ​ទេវកថា​ឥណ្ឌា “មហាភារតៈ” ខ្ញុំ​បាន​អាន​ច្រើន​ជាពិសេស​ត្រង់​សន្តិ​បព្វ ឬ “រាជធម៌” ដែល​មាន​ចំនួន​អត្ថបទ​រាប់ពាន់​ទំព័រ។ ក្នុង​គំនិត​ដឹកនាំ​ទាំងអស់​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន តែបើ​ខុសគ្នា ខុស​ត្រង់​បរិបទ​សង្គម​ប៉ុណ្ណោះ។ ខ្ញុំ​លើកយក​ប្រលោមលោក​សាម​កុក​មក​និយាយ​នេះ ព្រោះ​គោលគំនិត​ខ្លះ​អំពី​ការដឹកនាំ​នៃ​ប្រលោមលោក​នេះ វា​មាន​ជាប់​ទាក់ទង​នឹង​ទស្សនវិជ្ជា​ដឹកនាំ​របស់​ខុង ជឺ ស៊ុន ជឺ ឡៅ ជឺ និង​ក្រុម​នីតិនិយម។

មាតិកា:


សារបណ្ណ


អារម្ភកថា

តើភាពជាអ្នកដឹកនាំពិតជាសំខាន់មែនឬ?

សារបណ្ណ

ឧទ្ទិសកថា

ចំពូក ១ គំនិតដឹកនាំពីបុរាណ

វិធីឈ្វេងយល់ពីភាពជាអ្នកដឹកនាំ 3

មហាភារតៈ 5

គម្ពីរភគវទ្គីតា 10

គម្ពីរអថ៌សាស្ត្រា 14

តើព្រះពុទ្ធសាសនាមានទស្សនវិជ្ជាដឹកនាំឬទេ? 17

ធម្មរាជាសូត្រ 18

រាជោវាទ 19

ចក្កវត្តីសូត្រ 21

តើសាសនាណាទៀតដែលមានទស្សនវិជ្ជាដឹកនាំ? 26

តើសង្គមចិនមានទស្សនវិជ្ជាដឹកនាំបែបណាខ្លះ? 29

ខុង ជឺ 30

ឡៅ ជឺ 35

ស៊ុន ជឺ 39

ទស្សនវិទូដែលគួររៀនសូត្រតាមអំពីការដឹកនាំ 41

ប្លាតុង 42

សេណេហ្វុង 47

សេស៊ឺរ៉ូ 48

នីកូឡូ ម៉ាឈីវល្លី 49

តើខ្មែរមានទស្សនវិជ្ជាអំពីភាពជាអ្នកដឹកនាំទេ? 59


ចំពូក ២ ទ្រឹស្តីភាពជាអ្នកដឹកនាំ

ទ្រឹស្តីទូទៅនៃភាពជាអ្នកដឹកនាំ 75

មេដឹកនាំជាមហាបុរស 77

វិសេសគុណមេដឹកនាំ 80

មេដឹកនាំជាអ្នកមានកោសល្ល ឬជំនាញ 86

ទ្រឹស្តីអាកប្បកិរិយា 92

មេដឹកនាំជាអ្នកបត់បែនតាមស្ថានការណ៍ 95

មេដឹកនាំជាអ្នកជួយសង្គ្រោះ 99

ទ្រឹស្តីតថជន 105

មេដឹកនាំជាបុគ្គលមានបុណ្យបារមី 107

មេដឹកនាំជាអ្នកនាំការផ្លាស់ប្តូរ 111


ចំពូក ៣ ដួងព្រលឹងមេដឹកនាំ

ហេតុអ្វីចាំបាច់ចេះដឹងពីភាពជាអ្នកដឹកនាំ? 119

តើអ្នកណាខ្លះជាមេដឹកនាំ? 123

ប្រភពនៃជំនាញនៃភាពជាអ្នកដឹកនាំ 125

តើភាពជាអ្នកដឹកនាំជាអ្វី? 129

ត្រូវដឹកនាំខ្លួនឯងជាមុនសិន 132

មេដឹកនាំជាបុគ្គលគំរូ 135

មេដឹកនាំល្អ ពិតជាត្រូវការសមត្ថភាពពូកែ 139

មានចំណេះដឹង តែគ្មានអ្នកគោរព? 141

មេដឹកនាំល្អ មេដឹកនាំអាក្រក់ 143

មេដឹកនាំខ្លាំង ឬមេដឹកនាំអាក្រក់? 146

មេដឹកនាំ គឺជាអ្នកជួយ 148

មេដឹកនាំជាអ្នកត្រួសត្រាយផ្លូវ 150

ដឹកនាំដោយគំរូ 152

មេដឹកនាំជាអ្នកធ្វើ 154

មេដឹកនាំជាអ្នកចេះដាក់ខ្លួន 156

ឱនលំទោនបែបណា? 159

មេដឹកនាំត្រូវឈ្នះខ្លួនឯង 163

មេដឹកនាំត្រូវចេះត្រួតត្រាចិត្តគំនិតខ្លួនឯង 165

មេដឹកនាំមិនពឹងលើព្រេងសំណាងទេ 168

ហេតុអ្វីមេដឹកនាំត្រូវតែមានគុណធម៌? 170

មេដឹកនាំជាមនុស្សរឹងមាំ 174

មេដឹកនាំជាមនុស្សមិនងាយចុះញ៉ម ឬចុះចាញ់ 176

យកធម៌ជាគោលការណ៍ដឹកនាំ 178

ភាពជាធំរបស់មេដឹកនាំ 181

មិត្ត និងសត្រូវ 183

ទណ្ឌនីតិ 186

បែងចែកគុណ និងទោស 189

គុណនិងទោស មិនអាចសងគ្នា 190

ចិត្តស្រឡាញ់ និងចិត្តស្អប់ 193

ការស្អប់ស្រឡាញ់នាំផលមិនល្អចំពោះលទ្ធផល 196

តើពេលណាទើបច្បាស់លាស់...? 199

មនុស្សសភាវគតិ និងតក្កវិជ្ជា 200

ជាអ្នករិះគន់សង្គមប្រកបដោយចំណេះដឹង 204

រិះគន់បែបស្ថាបនាដោយងាយបែបនេះ?​ 209

បណ្ឌិតចិត្ត និងបណ្ឌិតខួរក្បាល 211

សីលធម៌ក្នុងសង្គមអ្នកចេះដឹង 213

មិនជួយ កុំជាន់ ជាន់មិនបាន កុំចោទ 215

ឧបនិស្ស័យមេដឹកនាំ ៣ប្រភេទ 220

សិល្បៈដឹកនាំ 223

បរិបទដឹកនាំ 226

តើគំរូដឹកនាំដែលសមនឹងយើង? 229

ស័ក្ដិពុំស្មើយស 233

ព្រះរាជាឥសី និងក្សត្រិយ៍ទស្សនវិទូ 236

អ្នកដឹកនាំនិងអ្នកដើរតាម ខ្វះគ្នាមិនបាន 238

ការដឹកនាំមនុស្សអវិជ្ជា 240

ហេតុអ្វីអ្នកដឹកនាំមានអ្នកហែហម? 243

អ្នកប្រឹក្សា 246

ការលាក់នូវអាថ៌កំបាំង 248

បព្វជិតសាសនា ពុំគួរប្រឹក្សា 251

អ្វីទៅជាទំនួលខុសត្រូវ? 255

បង្រួបបង្រួមយ៉ាងដូចម្តេច? 257

បុព្វហេតុនៃការបែកបាក់ 260

យើងត្រូវស្គាល់ឫសគល់នៃបញ្ហា 264

របៀបយល់ចិត្តគ្នា 267

ថ្នាក់ដំបូងនៃគំនិតអំពីការបង្កើតសាមគ្គី 271

អរគុណច្បាប់ ឬអរគុណមេដឹកនាំ? 276

ឥរិយាបថមេដឹកនាំល្អចំពោះសត្រូវ 280

ចិត្តករុណាធម៌ 282

ទាននិងចម្បាំង ជារបស់ស្មើគ្នា 285

ចរចាស្មើនឹងចុះចាញ់? 287

ធ្វើសង្គ្រាមនៅសម័យគ្មានសង្គ្រាម 289


ចំពូក ២ ទស្សនាទានខ្ញុំចំពោះសាមកុក

សេចក្តីផ្តើម 293

ថោកអីនឹងដៃ ថ្លៃអីនឹងមាត់ 296

បើបានជាឈ្លោះ ឈ្លោះឱ្យបានប្រយោជន៍ 299

តើអ្នកណាសមជាវីរបុរស? 301

ប្រយ័ត្នខ្ពស់ រស់បានយូរ 304

ដណ្តើមហាន តែមិនបានប្រវត្តិសាស្រ្ត 307

ផ្តុំគ្នាទើបពេញ 310

វប្ប​ធម៌​ចរចា 311

ហេតុអ្វីទាស់ទែងគ្នា? 312

មិនច្បាំង ព្រោះដឹងថាចាញ់ 315

សុភាពបុរសក្លែងក្លាយ? 317

បើគ្មានសង្គ្រាម គ្មានអ្នកក្លាហាន? 321

ដឹងល្អអាក្រក់ តែមិនដើរតាមមាគ៌ាល្អ 324

ចង់បានខ្លាំង តែតាំងចិត្តមិនយកដាច់ខាត 327

នៅតែឈ្នះ បើចិត្តមិនចុះចាញ់ 332

តើនរណាជាសត្វកណ្តូប? 336

គួររៀនតាមអ្នកណា? 338

រក្សាសម្ពន្ធ ឬបំបែកសម្ពន្ធ? 340

ស្ងប់រម្ងាប់ដោយការចងកំហឹង? 343

សន្និដ្ឋានចុងក្រោយ 345


អំពីអ្នកនិពន្ធ

ឯកសារយោង