ចំណងជើង: ក្រដាសសងាយដាម

និពន្ធដោយ: ឡាំ ឡាយ
តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ៣៥៤៦
ខ្នាតសៀវភៅ: ១១.៥ សម x ១៧.៥ សម
ទំព័រ: ២៥២
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-9539-9-9

ការពិពណ៌នា:

សប្បាយរីករាយ ជួប​គ្រោះភ័យ អាសន្ន​ជាន់​ក្រ ឬក៏​មានបាន គឺជា​ខ្សែកោង​ដែល​កំណត់​ថា “បើ​យើង​ក្រ តើ​ត្រូវ​ប្រឹង​យ៉ាងម៉េច? ហើយ​ប្រសិនជា​យើង​មានបាន ត្រូវ​រស់នៅ​បែប​ណា?” គ្រោះថ្នាក់​ក្នុង​សង្គម គឺជា​ការ​សាបព្រោះ​ចំណេះដឹង​ខុស ខុស​មនុស្ស ខុស​សម័យកាល​ជាដើម។ បើ​សាបព្រោះ​ចំណេះដឹង​ខុស ១ជំនាន់ ២ឬ៣ជំនាន់ គឺ​នឹង​នាំ​សង្គម​ដើរទៅ​រក​ផ្លូវខុស ហើយនឹង​បន្លាយ​ជា​ស្លាកស្នាម​ដែល​លុប​ពុំ​ជ្រះ។ តើ​មូលហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ? វប្បធម៌​បែប​ណា វាសនា​បែប​នោះ។ អ្វី​ដែល​យើង​មាន​សព្វថ្ងៃ​នេះ គឺជា​អ្វី​ដែល​បាន​បង្កើត​ឡើង​កាលពី​ម្សិលមិញ ហើយ​លទ្ធផល​ដែល​មាន​ពីម្សិលមិញ គឺ​បាន​ពី​ម្សិលម្ង៉ៃ។ ក្នុង​ស្នាដៃ​នេះ ខ្ញុំ​ចង់​ពញ្ញាក់​ស្មារតី​ពិចារណា វែកញែក​រកហេតុផល​ក្នុង​សង្គម​ដែល​ជាដើម​ចម​នៃ​ការសម្រេច​ចិត្តជឿ ឬប្រព្រឹត្តិ​ទៅលើ​សកម្មភាព​អ្វីមួយ។ ស្លាកស្នាម​សង្គម គ្មាន​ជន​ណា​ម្នាក់​ដែល​អាច​កត់ត្រា​បាន ក្រៅពី​ជា​មនុស្ស​ក្នុង​សង្គម​មួយ​នោះ​តែម្ដង។ ប្រសិនជា​យើង​ប្រព្រឹត្តិ​បែប​ណា​ស្លាកស្នាម ឬផ្លែផ្កា​សង្គម​ក៏​បែប​នោះ​ដែរ។ ក្មេងៗឬយុវជន​ប្រៀប​បាន​ដូចជា​ក្រ​ដា​សស។ “កាលណា​តែ​មនុស្សចាស់​ប្រព្រឹត្តិ​ទង្វើ​បែប​ណា នោះ​លទ្ធផល​នឹង​ហុច​ផល​ទៅ​កាន់​ក្មេងៗដែល​ពុំ​ដឹង​អ្វី​សោះ ចេះ​ត្រឹម​ស្ដាប់​តែ​ម្យ៉ាង​និង​មើល”។ ចុះ​រី​ឯចំពោះ​សង្គម​វិញ? ចំពោះ​សង្គម​ក៏​ពុំ​ខុសគ្នា​ឡើយ ដ្បិត​មនុស្សចាស់​ប្រកាន់​ទម្លាប់​ពុំ​ល្អ ប្រកាន់​ជំហរ​ជា​មនុស្ស​អាត្មានិយម នោះ​យុវជន​ក៏​ចម្លង​តាម។ ចម្លង​តា​មយូរៗ នោះ​នឹង​ក្លាយជា​វប្បធម៌​សង្គម។ វប្បធម៌​នៃ​ការដឹកនាំ​សង្គម ឬការរស់នៅ​បែប​ណា នោះ​នឹង​ក្លាយជា​វាសនា​សង្គម​នា​ថ្ងៃ​អនាគត។ តើ​វប្បធម៌​ជឿ​លង់ លាប​ពណ៌ គឺជា​ពណ៌​រុងរឿង​សម្រាប់​សង្គម​ថ្ងៃក្រោយ? ស្នាដៃ​នេះ ខ្ញុំ​ចាត់ទុកជា​ប្រេង ប្រសិនជា​ចង្កៀង​បងប្អូន​ខ្វះ​ប្រេង។ ជីវិត​យើង​គ្រប់គ្នា​ក្នុង​សង្គម​សុទ្ធតែ​ជំ​ពាក់់​គុណបំណាច់​សង្គម និង​ត្រូវ​សាង​ត្រឡប់​តាមរបៀប​ត្រឹមត្រូវ ឬយក​របៀប​សីលធម៌​ជា​គ្រឹះ។ ចង់​កសាង​អ្វីមួយ សូមលា​ដៃ​ឱ្យ​អស់ និង​ប្រឹងប្រែង។ ខ្ញុំ​សូមជូនពរ​បងប្អូន​ទទួល​បាន​ចំណេះដឹង​ពី​ស្នាដៃ​មួយ​ក្បាល​នេះ និង​អាចយ​កគំនិត​នេះ​ប្រើប្រាស់​ក្នុង​សង្គម​ក្នុងនាម​ជា​យុវជន​ដែល​ថ្នឹក​នឹង​ខ្លួនឯង ពិចារណា​គ្រប់​ជំហាន។

មាតិកា:

អារម្ភកថា

តើសៀវភៅនេះនិយាយអំពីអ្វី?

របៀបនៃការអានសៀវភៅ

ចំពូក១ ទទេ

ខ្ញុំនឹងទៅណា? 3

បើអ្នកជាខ្ញុំ... 5

ខ្ញុំល្មមបោក 8

សំណួរដែលខ្ញុំគ្រវីក្បាល 10

ជីវិតឥតន័យ តែមិនអួទីនួ 12

ភ្លេចបុព្វហេតុ ភ្លេចបោះជំហាន 14

ស្នាមញញឹម គួរតែរក្សា 16

ទំហំស្នូលនៃដួងចិត្ត 18

មាន គឺមិនមាន 20

ចាញ់មិនអស់ចិត្ត​ 22

ដើរទៅណាផុត? 24

ក្រាលចិត្តឱ្យស្មើ​​​​​ 27

ឃ្លាដដែលរបស់ជីវិត 29

ស្គាល់ខ្ញុំ ត្រឹមតែស្គាល់? 32

ចិត្តពងមាន់ 35

ចំពូក២ ប្រឡាក់

នរណាទៅដឹង? 39

មេរៀន “ស៊ីសិន ចាំសង” 41

ខ្យល់សម្រុក 43

គុណវិបត្តិនៃទង្វើ 45

ចាប់តួដាក់សិន 47

ចិត្តជាអ្នកច្បាំង 49

ច្របល់ខ្លួនប្រាណ 53

វិធីឈ្នះខ្វះមនសិការ 55

លាងខ្លួនមិនជ្រះ ត្រាំភក់ថែម 58

គ្មានសង្រ្គាម តែខាតបង់ច្រើន 60

ស្មោះលែងគិត 62

បច្ចេកទេសទើស? 63

ខ្ញុំគឺជាដើមម្កាក់? 68

វិជ្ជាធ្វើកើត និងវិជ្ជាមិនកំណើត? 71

មិនដឹងនិយាយយ៉ាងម៉េច? 75

ចំពូក៣ មើល

គិតឆ្នាំ២០២១ ធ្វើស្រែសង្គម 79

ភ្ញាក់ព្រោះមនសិការ 81

រឿងធម្មតាពីរយ៉ាងក្នុងនគរ 84

មាគ៌ាសាំញ៉ាំត្រូវគិតប៉ុន្មានដង? 86

ទង្វើមើលមិនយល់ 88

ថ្នាំពណ៌ជាតិ? 91

ដល់ម៉ោងទៅស្រែ 93

ទឹកមន្តជាតិសាសន៍ 96

កណ្ដាប់ដៃដែក 100

គេព្យួរកភាពស្មោះត្រង់ 104

ឈ្មួញក្រៅខោ 108

ធាក់ទម្លាក់ទឹក ដ្បិតយកជើងរាទឹក 112

តម្រួតនិយម 116

រឹតតឹង នឹងដាច់ 122

អ្វីជាឱកាសនិយម? 126

ចំពូក៤ ដាមពីអ្នកនយោបាយ

ស្មោះត្រង់ និងសង្ស័យ 131

មាគ៌ាបញ្ច្រាសរបស់យុវជន 135

សង្កត់ទ្រូងផ្អែកលើការអប់រំ 139

សារក្នុងហឹប 142

បេះដូងអ្នកសង្គម 145

សារគិតនគរ! 149

មេរៀនពលី 152

លំអានយុវជនខ្លាំង 155

សូន្យសោះ ឬ​ Zero 157

សំឡេងនាង 160

ជនអស្ចារ្យ ផ្ដាសាជនថោកទាប 161

ដៃមួយក្ដាប់ 164

ឆោតឱ្យចំឆោត! 166

កុំ “ន” មួយអង្គ 169

នាវាបុកទូក 172

អ្នកនយោបាយវៃឡើង 175

វប្បធម៌អត់ទៅមុខ 178

កុំចង់តែឈ្នះ 182

វង្វេងតែឯង កុំនាំគេតាម 187

នរណាគឺជាអ្នកប្រមាថ? 190

មេដឹកនាំឆោតល្ងង់ 194

ពាលខ្លៅ ប្រដៅអាត្មា! 196

នឹមរាស្រ្ត 199

រស់ការពារក្បាល 201

ឡេឡើងកូដ 202

ងាយបោកអ្នកមើល 205

ភ្នែកគេពូកែសម្លឹង 206

ខ្ញុំបើកភ្នែកធំៗ 207

គេប្រាប់ថាមានតែយើង 208

ស្មោះដែរតែតាមរដូវកាល 209

គេស្រឡាញ់តែរូបកាយនាង 211

ខ្វះធាតុទឹក 213

ស្លាប់ស្មារតី  217

នាងអើយនាង 219

តើអ្វីជាតំណែង? 222

កៅអីអ្នកនយោបាយ? 224

គិតឆ្នាំ ២០២២ 227