ចំណងជើង: បិសាចក្នុងចិត្ត

និពន្ធដោយ: សយ ស៊ីណា
តម្លៃ: ២៨០០០ រៀល
ចំនួនអ្នកចូលមើល: ២៦៦១
ខ្នាតសៀវភៅ: 11.5 cm x 17.5 cm
ទំព័រ: 200
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-610-02-1

ការពិពណ៌នា:

ខ្ញុំ​ទើបតែ​រក​ឃើញ ថា​ខ្ញុំ​ជា​ប្រភេទ​មនុស្ស​បែប Introvert ដែល​មិន​ចូលចិត្ត​ភាព​អ៊ូអរ​និង​ការ​និយាយ​ជា​សាធារណៈ ហើយ​មាន​ក្ដី​សុខ​នឹង​ការ​បញ្ចេញ​អារម្មណ៍​តាម​សំណេរ។ ខ្ញុំ​ក៏​រក​ឃើញ​ដែរ​ថា ខ្ញុំ​កើតមក​ដើម្បី​សរសេរ។ នៅ​ទីនេះ​ភាគច្រើន​ខ្ញុំ​សរសេរ​ពី​រឿង​ខ្លួនឯង និង​របៀប​ដែល​ខ្ញុំ​បាន​ព្យាបាល​និង​ផ្សះផ្សា​ផ្លូវចិត្ត។ វា​ជា​សៀវភៅ​មួយ​ក្បាល​ដែល​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​ឬសាច់រឿង​ស្រ​ដៀងៗគ្នា អាច​រៀនសូត្រ​ពីគ្នា ជជែកគ្នា ជួយគ្នា និង​ងើបឈរ​ជាថ្មី​ជាមួយគ្នា។

មាតិកា:

ជូន​ជាពិសេស

ខ្លួនឯង​ជា​អនុស្សាវរីយ

បងប្អូន​ដែល​ធុញ​នឹង​ជីវិត

ហើយ​ខ្វះគ្នា​ជជែក​លេង

អារម្ភកថា

១. ចង់​ស្លាប់​

ហេតុអ្វីបានជា​ការ​សម្លាប់​ខ្លួន​ជា​ការ​គិត​ខ្លី? 3

បើ​ខ្ញុំ​សម្លាប់​ខ្លួន? 4

ជឿ​ទេ​ថា​ការ​ចង់​ស្លាប់​អាច​ជា​រឿង​តជំនាន់? 8

រឿង​ខ្លី «កន្ទុំរុយ» 11

២. បិសាច​ក្នុងចិត្ត​

ពានរង្វាន់​មួយ​ 28

នរណា​ខ្លះ​អាច​មាន​បិសាច​ក្នុងចិត្ត? 34

ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ 35

បិសាច​នៃ​ភាព​ខ្ជិល​ 40

រឿង​ខ្លី «អ្នក​កម្ចាត់​មីន​ » 45

៣. ទុក្ខ​ព្រោះ​ការ​ស្លាប់​

កើតទុក្ខ ព្រោះ​ភ្លេច​ការពិត 51

រឿង​ខ្លី «ជីវិត...!» 54

៤. ចរិត​តួឯក​

ការ​ប្រកាន់យក គឺជា​ទុក្ខ​ 62

តើ​ចរិត​តួឯក​កើតមក​ពីណា? 65

គ្មាន​នរណា​ម្នាក់​យល់​ពី​ខ្ញុំ​សោះ!... 67

រឿង​ខ្លី «ប្រាក់ខែ​បើក​មក ម៉ែ​យក​គ្មាន​សល់» 71

៥. កម្រង​ប្រលោមលោក​ខ្នាត​ខ្លី

រឿង «ខ្មោច​ទារ​របស់» 85

រឿង «ជើងកប» 119

រឿង «វិញ្ញាណ​ឆ្មា​សម្បុរ​បី» 152​