សំណេរបែបខ្ចីអំណាច
សំណេរបែបខ្ចីអំណាច វាប្រៀបដូចជាការជជែកដេញដោលផ្ទាល់មាត់ ដែលពាក់ព័ន្ធនឹងការធ្វើឱ្យអ្នកដទៃសុខចិត្តស្របតាម ឬមិនស្របតាម។ ពេលយើងចង់និយាយពីប្រធានបទមួយ តើយើងត្រូវធ្វើបែបណា ទើបអ្នកដទៃជឿតាម និងស្របតាម? មែនទែនទៅ វិធីសាស្រ្តសរសេរបែបនេះ វាក៏មិនខុសគ្នាពីការជជែកដេញដោលផ្ទាល់នោះដែរ។ ការជជែកដេញដោលទាំងឡាយ គឺក្នុងគោលបំណងធ្វើឱ្យអ្នកស្តាប់ទទួលយល់ស្រប ឬមិនយល់ស្រប...