ចំណងជើង: ស្វែងរកខ្លួនឯង
ការពិពណ៌នា:
មាតិកា:
កំណែបោះពុម្ពថ្មី
អារម្ភកថា
របៀបអានសៀវភៅនេះ
តើអ្វីទៅជាជីវិត? 1
ទង្វើអាក្រក់មិនអាចនាំជីវិតឱ្យសោយសុខឡើយ មិនថាពេលបច្ចុប្បន្ននេះ ឬអនាគតខាងមុខ។
មាគ៌ានៃការស្វែងរកខ្លួនឯង 3
ត្រូវធ្វើជាមនុស្សចេះដាស់តឿនខ្លួនឯង ពីព្រោះមិនមានអ្នកណាម្នាក់នៅដាស់តឿនយើងរហូតទេ។
ស្វ័យឆ្លុះបញ្ចាំង 8
អំនួតនឹងទ្រព្យ ទ្រព្យនាំអន្តរាយដល់ខ្លួន។ អំនួតនឹងអំណាច អំណាចនាំអន្តរាយដល់ខ្លួន។ អំនួតនឹងចំណេះ ចំណេះនាំអន្តរាយដល់ខ្លួន។ អំនួតនឹងសម្រស់ សម្រស់នាំអន្តរាយដល់ខ្លួន។
ពិសោធ ឬសាកល្បង 11
បើមេឃមិនរលំ ភ្នំមិនរលាយទៅណាទេ គឺមនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសកែប្រែខ្លួន មានឱកាសធ្វើល្អ និងមានឱកាសទទួលការអភ័យពីមនុស្សជុំវិញខ្លួន។
ស្គាល់ខ្លួនឯងតាមរយៈសមាធិ 14
សមាធិនាំឱ្យចិត្តស្ងប់ ចិត្តស្ងប់នាំឱ្យយើងមើលអ្វីៗបានច្បាស់ជាងចិត្តល្អក់កករ។
លះបង់ខ្លួនស្វែងរកខ្លួន 16
ជីវិតដែលមានតម្លៃបំផុត គឺជាជីវិតដែលយើងស្គាល់ខ្លួនឯង។ ជីវិតរវល់បំផុត ពេលណាយើងស្គាល់ខ្លួនឯង ហើយជីវិតមានសេចក្តីសុខបំផុត នៅពេលណាយើងរស់នៅបម្រើសេចក្តីល្អ។
ស្គាល់ខ្លួនឯងហើយ ឬនៅទេ? 20
ការអាចស្គាល់ខ្លួនឯងទៅបាន គឺត្រូវការចំណេះដឹងច្រើនណាស់ ប្រៀបដូចជាអ្នកចេះពិតប្រាកដតែងដឹងថាខ្លួនឯងល្ងង់។
រនាំងដែលរារាំងការស្វែងរកខ្លួនឯង 25
ការស្វែងរកខ្លួនឯង វាទាមទារនូវការលះបង់ច្រើន ប្រៀបដូចជាមនុស្សខ្លាចម្ជុលចាក់ថ្នាំ តែត្រូវតែអត់ធ្មត់ចាក់ដើម្បីជាសះស្បើយ។
អំណាចនៃភាពស្ងប់ស្ងាត់ 28
វត្ត ព្រះវិហារអាចជួយផ្តល់ចំណេះដឹងអំពីសិល្បៈនៃការស្លាប់ឱ្យមនុស្សស្លាប់ស្រួល ឬរួចផុតពីបាបដែលធ្លាប់សាង។ ប៉ុន្តែជាក់ស្តែងទៅ គ្មានអ្នករួចរដោះ ផុតទុក្ខផុតសុខឯណាដែលបានត្រាស់ដឹងក្នុងវិហារឡើយ។
សម្បក 30
មនុស្សស្រឡាញ់សម្បក តែកុំយកសម្បកជាខ្លឹមនៃជីវិត។ ចូរខិតខំដុសខាត់ដួងព្រលឹង ចិត្តគំនិតខាងក្នុង ព្រោះឈើខ្លឹមមានតម្លៃថ្លៃ និងថ្លៃជាអមតៈ។
ការគោរពខ្លួនឯង 32
អ្នកណាដែលរស់នៅបណ្តែតបណ្តោយខ្លួនហួសហេតុ
គឺជាប្រភេទមនុស្សដែលមើលងាយខ្លួនឯង។
ធ្វើល្អ រស់នៅឱ្យស្រួលបួល 36
ខ្ញុំហ៊ាននិយាយថា “អំណាចនៃសេចក្តីសុចរិតដែលមានក្នុងខ្លួនមនុស្សល្អម្នាក់ៗ គឺមានឫទ្ធិជាងអំណាចព្រះអាទិទេព”។
ចេះមើលធម្មជាតិក្នុងសភាពធម្មជាតិ 40
អវិជ្ជាជាប្រភពនៃអកុសលទាំងឡាយ រីឯជីវិតនឹងលែងក្លាយទៅជាទុក្ខទៀតហើយ បើយើងវិជ្ជា។ ជីវិតជាទុក្ខព្រោះអវិជ្ជាប៉ុណ្ណោះ!
ដង្កូវក្លាយទៅជាមេអំបៅ 46
ពេលឡើងត្រូវដឹងថាខ្លួនកំពុងឡើង ពេលចុះត្រូវដឹងថាខ្លួនកំពុងចុះ ហើយត្រូវដឹងមួយទៀតគឺ “ជីវិតតែងមានឡើងមានចុះ!”
មុនស្លាប់ត្រូវធ្វើអ្វី? 49
អ្នកដែលគិតប្រយោជន៍រួម ខុសពីអ្នកដែលគិតពីខ្លួនឯង។ បើមិនដឹងថារស់ដើម្បីអ្វីទេ មុនស្លាប់ គឺគួរតែធ្វើជាអ្នកបម្រើសង្គម។
ម្នាក់ឯង 52
ពេលណាដែលផលអាក្រក់មិនទាន់តបស្នង មនុស្សខ្លះយល់ថាកម្មអាក្រក់ដែលខ្លួនបានធ្វើ មានរសជាតិប្រៀបដូចជាទឹកឃ្មុំ។
ជីវិតឥតន័យ តែមានតម្លៃ 54
បើយល់ថាជីវិតយើងទទេ ចូរយើងរស់នៅកែច្នៃធ្វើខ្លួនឯងឱ្យពោរពេញដោយគុណតម្លៃជាមនុស្ស។
វាយតម្លៃបំភ្លៃការពិត 57
អ្នកចេះដឹងខ្លះដែលជាប់នូវតណ្ហាក្រាស់ពេក គឺនឹងក្លាយខ្លួនទៅជាមនុស្សខូច។ រីឯបុគ្គលអវិជ្ជា ភាគច្រើនជាប់ខ្លួនក្នុងតណ្ហានេះមិនតិចដែរ។
១០ឆ្នាំដូចគ្នា តែខុសគ្នា 62
ចង់ឱ្យខ្លួនឯងប្រែប្រួល ត្រូវតាំងចិត្តប្រឹងប្រែងជាមួយពេលវេលា ឱបក្រសោបពេលវេលា។ រូបមន្តរីកចម្រើន ប្រឹងប្រែងទៅមុខជានិច្ច ហើយរូបមន្តដែលធ្វើឱ្យខ្លួនឯងអន់ថយ គឺមិនធ្វើអ្វីទាំងអស់។
ដួងព្រលឹង 66
សម្រាប់យុវជនខ្មែរ និងអ្នកដឹកនាំវ័យក្មេងគ្រប់រូប បើមានដួងព្រលឹងជាអ្នកដឹកនាំបំពាក់នៅនឹងខ្លួនហើយ នឹងអាចបង្រួបបង្រួមមនុស្សបាន បង្កើតសាមគ្គី នាំសុភមង្គល។
ជីវិតរសាត់ដូចខ្យល់ 71
ចិត្តមានធម៌ រក្សាលោក ចិត្តឥតធម៌បំផ្លាញលោក។ លោកិយរីកចម្រើនច្រើន តែផ្លូវចិត្តមនុស្សបែរអន់ថយ អ្នកខ្សោយបាក់ទឹកចិត្ត រីឯអ្នកខ្លាំងកើតអំនួត។
ល្ងង់ខ្លះ ឆ្លាតខ្លះ 74
សុខចិត្តធ្វើជាមនុស្សខ្វាក់ ប្រសើរជាងមានភ្នែក មើលឃើញមនុស្សគ្រប់គ្នាសុទ្ធតែអាក្រក់ទាំងអស់ ហើយមើលឃើញតែខ្លួនឯងម្នាក់គត់ដែលល្អដាច់គេ។ គំនិតខ្លះជាសច្ចៈដោយសន្មតប៉ុណ្ណោះ! ជាសត្វជន្លេនដូចគ្នា រស់នៅក្នុងដីដូចគ្នា ស៊ីដីជាអាហារ ម្តេចក៏ត្រូវបង្កើតសត្វជន្លេនទេពក្នុងចំណោមជន្លេនដូចគ្នា (?)
ចង់បានអ្វី? 77
មនុស្សយើងសុទ្ធតែខ្លាំងដូចគ្នា តែអ្នកដែលវង្វេងខ្លួនឯង គឺជាមនុស្សខ្សោយ និងត្រូវអ្នកដទៃបោកប្រាស់ រហូតក្លាយទៅជាទាសករ។
ចរិតអ្នកប្រឹង 84
អ្នកប្រឹងមិនស្លាប់ តែអ្នកស្លាប់ព្រោះមិនប្រឹង។ ចូរយកការប្រឹងប្រែងធ្វើជាគុណតម្លៃ ហើយយកសេចក្តីល្អជាគោលដៅ។ ប្រឹងដើម្បីសេចក្តីល្អប្រឹងដើម្បីរីកចម្រើន ប្រឹងដើម្បីបុព្វហេតុជីវិត។
ចង់ខ្លាំង កុំខ្លាចហត់ 87
ការហត់នឿយពិតប្រាកដ គឺហត់នឿយចិត្ត តែមិនមែនហត់នឿយកាយទេ។
អ្នកខ្លាំង? 90
ជីវិតយើង ពេលខ្លះចង់បាន ចង់ដឹង ចង់ស្គាល់នូវទ្រឹស្តី គំនិត ទស្សនៈល្អៗ អស្ចារ្យ វិសេសវិសាល តែបើយើងបានប្រតិបត្តិគំនិតត្រឹមត្រូវមួយ និងគំនិតដ៏សាមញ្ញមួយឱ្យបានល្អបំផុត នោះជីវិតយើងនឹងលូតលាស់ប្រសើរហើយ។
អំពើ 94
ជនណាអវិជ្ជា ជននោះឯងជាសត្រូវនៃខ្លួនឯង ព្រោះខ្លួនឯងជាអ្នកធ្វើសកម្មភាពបំផ្លាញខ្លួនឯង។
សម្តីពីរោះ តែសកម្មភាពពិរុទ្ធ 96
ជីវិតដ៏ល្អឧត្តម គឺត្រូវមានសេចក្តីស្រឡាញ់ជាអ្នកជំរុញចិត្ត និងមានចំណេះវិជ្ជាជាមគ្គទេសក៍នាំផ្លូវ។
ធ្វើល្អព្រោះមានហេតុផល? 99
ការធ្វើសេចក្តីល្អមិនមែនដើម្បីបង្អួតនរណាម្នាក់ទេ ព្រោះសេចក្តីល្អពិតប្រាកដមិនមែនសម្រាប់អួតអាងឡើយ។ សេចក្តីល្អពិតប្រាកដ វាស្ថិតនៅក្នុងសន្តានចិត្តខាងក្នុងរបស់យើង។
មនុស្សបែបថ្មរមៀល 102
ដើមឈើមួយដើម ពេលកំពុងលូតលាស់ វាគ្មានសំឡេងទេ តែវាមានសំឡេងពេលស្លឹកជ្រុះមកដី ជាពិសេសពេលដើមទាំងមូលរលំដួល។
ឈឺចាប់ 105
ពេលខ្លះ ការឈឺចាប់ជាអ្នកលត់ដំចិត្តគំនិតយើងឱ្យរឹងមាំ រីឯការសប្បាយដាច់បង្ហៀរ វាជាអ្នកបំផ្លាញយើងក៏មាន។ ចូរព្រមទទួលស្គាល់ការឈឺចាប់និងការសប្បាយជាចំណែកនៃជីវិត។
ខ្លាំងក្នុង ខ្លាំងក្រៅ 110
សូមសន្តិភាពដោយកម្លាំងបុណ្យ! សូមស្ងប់សុខទាំងអស់គ្នាដោយកម្លាំងនៃក្តីមេត្តាករុណាធម៌!
ត្រូវយកឈ្នះភាពទន់ជ្រាយ 114
ទាល់តែចិត្តយើងខ្លាំង ទើបយើងអាចទៅមុខបានទៀត។ ជីវិតដែលរស់នៅធ្វើជាជនរងគ្រោះនៃចិត្តទន់ខ្សោយ គឺវេទនាខ្លាំងណាស់។
ឈ្នះការឈឺចាប់ ស្មើនឹងខ្លាំង 117
បើយើងអាចយកឈ្នះការឈឺចាប់បាន អ្វីក៏យើងអាចធ្វើបានដែរ។ បើចិត្តខាងក្នុងយើងខ្លាំងហើយ គ្មានឡើយអ្វីដែលអាចធ្វើឱ្យយើងចាញ់បានឡើយ។
ល្អហើយ ត្រូវខ្លាំងទៀត 122
យើងអាចស្អប់សត្រូវ តែកាលៈទេសៈចាំបាច់ខ្លះទៀត យើងក៏ត្រូវចេះសម្តែងធ្វើស្អប់មិត្តល្អដែលអវិជ្ជាខ្លះផងដែរ។
មិត្តភាព និងផលប្រយោជន៍ 125
សម្គាល់កល្យាណមិត្តតាមរយៈពាក្យសម្តីដាស់តឿន ហើយសម្គាល់សត្រូវតាមរយៈពាក្យសរសើរផ្អែមល្ហែមគ្រប់ពេល។ អ្នកជាមិត្តពិតនឹងស្តីប្រាប់យើង បើឃើញយើងខុស តែអ្នកដែលជាសត្រូវ នឹងបណ្តោយឱ្យយើងប្រព្រឹត្តខុស។
អ្នកខ្លាំងត្រូវធ្វើល្អ ឬធ្វើអាក្រក់? 128
ល្អ តែខ្សោយ គង់នឹងត្រូវដួលដោយសារមនុស្សអាក្រក់។ អាក្រក់ហើយខ្លាំងទៀត នឹងក្លាយទៅជាអ្នកសាងបាបកម្មធ្ងន់ រហូតដល់ចុងក្រោយធ្លាក់នរក។
ប្រឈមមុខ 131
បញ្ហានឹងនៅតែជាបញ្ហា បើយើងមិនប្រឈមមុខដោយក្លាហានដោះស្រាយ។ បញ្ហាតូចនឹងក្លាយទៅជាធំ បើយើងទុកបញ្ហាតូចចោលយូរពេក។ កាលៈទេសៈខ្លះ ការអត់ធ្មត់ចំពោះបញ្ហាខ្លះមិនមែនជាដំណោះស្រាយល្អឡើយ។
កុំស្អប់ខ្ពើមភក់ដី 135
ប្រយ័ត្នតែចង់ស្រួលពេក ប្រែទៅជាលំបាកនៅថ្ងៃក្រោយ។
តើខ្ញុំកាច? 139
ដៃទាំងពីរទុកឱ្យទំនេរធ្វើអ្វី? ជើងទាំងពីរ ទុកឱ្យអង្គុយធ្វើអ្វី? យក្សក្នុងខ្លួន ទុកឱ្យដេកឥតប្រយោជន៍ធ្វើអ្វី?
ជីវិតត្រូវតែក្លាហាន 143
អ្នកខ្លាំងក្នុងលោកទាំងអស់ សុទ្ធតែយកជីវិតមកប្តូរ ទើបរស់នៅបាន មានឈ្មោះជាគំរូនៃជនទូទៅបាន។
សម្រេចជ័យ តែចិត្តមិនអំនួត 146
ពែងទទេងាយស្រួលកាន់ជាងពែងដែលមានទឹកពេញគែម។ កាំបិតកាន់តែមុត កាន់តែស្រួយ។ ទ្រព្យសម្បត្តិមានកាន់តែច្រើន កាន់តែពិបាកការពារ។ ចិត្តអំនួតតែងតែបង្កើតបញ្ហា។ ពេលបំពេញការងារសម្រេចជោគជ័យហើយ ចូរគេចចេញឱ្យឆ្ងាយ ដ្បិតនេះជាមាគ៌ាទៅរកឋានសួគ៌។
កុំខ្ចីដង្ហើមអ្នកដទៃដក 150
ខ្លួនទីពឹងខ្លួន ហើយគ្មាននរណាអាចជួយនរណាបានឡើយ។ ចង់ដកដង្ហើមបន្តទៀត ត្រូវចេះប្រឹងដោយខ្លួនឯង និងកុំខ្ចីដង្ហើមអ្នកដទៃដក។
ស្មារតីលះបង់ 154
ចូរត្រៀមខ្លួនលះបង់ បើចង់ឱ្យខ្លួនឯង និងសង្គមរីកចម្រើន។
មើលទៅជីវិត 156
អ្នកទស្សនវិជ្ជា ឆ្កួតវង្វេងនឹងពិភពគំនិត រហូតភ្លេចពីអារម្មណ៍មនោសញ្ចេតនា និងសេចក្តីស្រឡាញ់។ អ្នកមានមនោសញ្ចេតនា ត្រូវអារម្មណ៍មនោសញ្ចេតនាគ្របសង្កត់គំនិត រហូតធ្វើការងារភ្លេចប្រើប្រាស់នូវគំនិត។ ពេលយើងប្រើខួរក្បាលគិតពិចារណា ចូរកុំភ្លេចយកដៃស្ទាបបេះដូងខ្លួនឯងផង។
សង្គ្រាមជីវិត 159
ប្រឹងធ្វើឱ្យអស់ពីលទ្ធភាព រីឯលទ្ធផលទុកឱ្យព្រហ្មលិខិត ហើយសំខាន់រក្សាចិត្តមិនតក់ស្លុត គំនិតវៃ ផ្ចង់អារម្មណ៍ឱ្យមូល។
មើលឃើញ និងគិតឃើញ 161
ពេលចំណេះយើងនៅខ្សោយ ចង់រស់នៅជីវិតដ៏ប្រសើរមួយ គឺត្រូវមានវិន័យ ក្រឹត្យក្រម ក្បួនខ្នាត តែដល់ពេលយើងចេះដឹងជ្រាលជ្រៅហើយ មិនចាំបាច់រស់នៅមានក្បួនខ្នាតច្រើនទេ។ អ្នកចេះដឹងពិតប្រាកដលែងក្លាយទៅជាមនុស្សរបស់ដែន ឬជាតិសាសន៍ ឬប្រទេសណាមួយហើយ ព្រោះបុគ្គលបែបនេះមិនល្មើស មិនបំពាន និងមិនធ្វើអាក្រក់ចំពោះសព្វសត្វ។
ផុតទុក្ខ ដើរហួសសប្បាយ 165
បើផុតទុក្ខ ឬបើផុតសប្បាយ គឺសំដៅដល់ “ស្ងប់”។
ស្អប់ស្រឡាញ់ ចាញ់ឈ្នះ ខុសត្រូវ 168
បើយើងជាមនុស្សល្អហើយ ចូរកុំខ្លាចខុសគេ ឬខ្លាចគេស្អប់ ពីព្រោះអ្នកដែលរស់នៅខ្លាចគេស្អប់ ឬខ្លាចគេថាខុសពីគេ គឺមិនទាន់ស្គាល់សេចក្តីល្អពិតប្រាកដទេ។
ចិត្តអវិជ្ជា 173
ចូរចំណាយពេលអង្គុយគិតឡើងវិញនូវពាក្យខ្មែរដែលថា “ចាស់ចិត្តចាស់គំនិត” និងទស្សនៈមួយទៀតគឺ “ខួរក្បាលបណ្ឌិត ចិត្តកូនក្មេង”។
ចេះ និងមិនចេះ 177
ចង់ចេះ វាស្រួលទេ តែបើចង់ត្រូវគ្នា យល់ពីគ្នា មិនមើលងាយគ្នា ចេះស្រឡាញ់គ្នា ទើបវាពិបាក។
ឈឺចាប់ព្រោះចំណេះដឹងវិជ្ជាតក្កៈ 180
ហេតុផលខ្លះស្តាប់ទៅហើយ ទំនងដូចជាត្រូវ តែការពិតគឺខុស ហើយជីវភាពរស់នៅរបស់មនុស្សលោកក៏មិនមែនសុទ្ធតែប្រើហេតុផលរហូតដែរ។
វិបត្តិនៃចំណេះ 184
ចរិតអ្នកចេះដឹងខ្លះយកចំណេះដឹងមកធ្វើសង្គ្រាមពាក្យសម្តី សង្គ្រាមទស្សនៈ ឬសង្គ្រាមទិដ្ឋិ... ហើយមិនមែនជាអ្នកសន្តិភាពនិយមឡើយ។ មានចំណេះដឹង តែមិនមានសីលធម៌ ហើយអប់រំតែខួរក្បាល តែមិនបានអប់រំចិត្ត រមែងនាំវិបត្តិទុក្ខទោសដល់ខ្លួនឯង គ្រួសារ និងសង្គម។
ចំណេះដឹងខុស 187
បើមានចំណេះដឹង គឺត្រូវតែបំពាក់ឱ្យខ្លួនឯងនូវសីលធម៌ គុណធម៌ ការគោរពឱ្យតម្លៃមនុស្ស។ យើងនឹងរកផ្លូវត្រូវវិញ ឬងាកមករកចំណេះដឹងត្រឹមត្រូវវិញ បើយើងជាមនុស្សដែលមានគុណធម៌ និងសីលធម៌។
អ្នកជាប់ជំពាក់នឹងចំណេះដឹង 190
គ្រាន់តែចេះលើសគេ មានចំណេះដឹងលើសគេ មិនទាន់ចាត់ទុកថាជាឧត្តមជននៅឡើយទេ តែលុះត្រាណាយើងប្រើប្រាស់ចំណេះដឹងឱ្យកើតជាប្រយោជន៍ដល់ជនដទៃ ទើបជាគុណតម្លៃពិតនៃចំណេះដឹង។
រៀបចរិត ប្រិតកិរិយា 195
បើចង់ជួយអ្នកក្រ យើងត្រូវប្រឹងឱ្យមាន។ បើចង់ជួយអ្នកល្ងង់ យើងត្រូវប្រឹងរៀនឱ្យចេះ។ បើចង់ឱ្យសង្គមមានសីលធម៌ យើងកុំច្រឡើសបើស។ បើចង់ឱ្យសង្គមសកម្ម យើងកុំខ្ជិលច្រអូស។ បើចង់បានសង្គមអភិវឌ្ឍ យើងកុំនៅនឹងថ្កល់។
ចេះប្រឹង ចេះបណ្តោយ 199
បើកុំតែបានស្គាល់ខ្លួនឯងថាមិនមែនខ្លួន កុំអីមិនដឹងថាជីវិតនេះត្រូវព្យុះបក់ទៅដល់ត្រើយណាទេ។ សម្រាប់ខ្ញុំ ជីវិតនេះគ្មានផ្អែមគ្មានប្រៃទាល់តែសោះ តែមានតម្លៃក្នុងការរស់នៅប្រើ។
ស្ងប់មែន ឬសម្តែងធ្វើស្ងប់? 203
ភាពល្ងង់ខ្លៅរបស់យើង គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នកចេះដឹងដែលមានចិត្តទុច្ចរិត។ ពេលយើងឆោតល្ងង់ មិនប្រឹងរៀនសូត្រ យើងរមែងងាយនឹងចាញ់បោកការសម្តែង។
រៀនពីវិធីរស់ដ៏ល្អ 208
ឱ្យតែយើងនៅរស់ គឺត្រូវរៀនរាល់ថ្ងៃពីរបៀបរស់ដ៏ត្រឹមត្រូវ។
សុចរិតភាព 212
សង្គមខ្លះវាយតម្លៃមើលមនុស្សតាមរយៈទ្រឹស្តី “ត្រីមួយត្រក ស្អុយទាំងអស់”។ យុវជនត្រូវតែជាមនុស្សដែលចេះមើល ចេះសម្គាល់មិត្តនិងសម្គាល់សត្រូវឱ្យច្បាស់។
ការគាំទ្រ? 216
អ្នកដែលគ្មានចំណេះដឹងផ្នែកសាសនា មិនថាស្ថិតក្នុងកម្រិតអប់រំថ្នាក់ប្រាជ្ញាឈ្លាសវៃប៉ុនណាទេ គឺហែលឆ្លងសមុទ្រតណ្ហាមិនផុតទេ។
ចង់បានការគាំទ្រ? 220
ភាពល្បីល្បាញ បើយើងឱ្យទៅមនុស្សឆ្កួត សង្គមទាំងមូលនឹងឆ្កួត។ ប៉ុន្តែបើយើងម្នាក់ៗគាំទ្រមនុស្សល្អៗ គឺភាពល្បីល្បាញរបស់មនុស្សល្អ នឹងនាំផលប្រយោជន៍ដល់សង្គមទាំងមូល។
មន្តស្នេហ៍នៃភាពជាគំរូ 222
ពាក្យចុងក្រោយរបស់ខ្ញុំ “អ្នកខ្លះមានចំណេះពេញពោះ មានសមត្ថភាពខ្ពស់ តែបើខ្វះជំនាញនៃភាពជាអ្នកដឹកនាំ គឺប្រៀបដូចជាសម្លខ្វះអំបិល”។
ស្នាមអនុស្សាវរីយ 226
ជីវិតមានមួយដូចគ្នា តែម្នាក់ស្លាប់ឈរ រីឯម្នាក់ទៀតស្លាប់ដេក។ ម្នាក់ស្លាប់នៅសមរភូមិ លើខ្នងសេះ និងម្នាក់ទៀតស្លាប់នៅលើគ្រែ។
ចរិតមេដឹកនាំ 228
ឧត្តមជនមានគុណលក្ខណៈប្រសើរគ្រប់យ៉ាង រីឯមនុស្សទុជ៌នពុំមានគុណលក្ខណៈល្អប្រសើរឡើយ។ កាលបើដូច្នោះ ការគោរពឧត្តមជនតែម្នាក់ គឺប្រសើរលើសលន់ជាងការគោរពទុជ៌នរាប់ពាន់នាក់។
ស្រឡាញ់នឹងសម្តី? 231
រសផ្អែមនៃជាតិស្ករ តែងហៅស្រមោច រីឯការចងកំហឹង ចងគំនុំ បែកបាក់គ្នារបស់អ្នកដឹកនាំប្រឆាំង–ស្រប រមែងហៅបរទេសឱ្យមកឈ្លានពានជាតិខ្លួនឯង។
កុំដេកលើកម្រងផ្កា 237
សង្គមយើងពុំទាន់អាចឱ្យនរណាម្នាក់មានឱកាសដេកមានមោទកភាពលើកម្រងផ្កាពេកនៅឡើយទេ។
ពាក្យពេចន៍ចុងក្រោយ