ចំណងជើង: ពាក្យថាស្រលាញ់

តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ៧១២០
ខ្នាតសៀវភៅ: 12.5cm x 19cm
ទំព័រ: ៣១៨ទំព័រ
លេខសម្គាល់សៀវភៅ: ISBN: 978-9924-610-07-6

ការពិពណ៌នា:

«ទេវតា​នៃ​មនោសញ្ចេតនា» គឺជា​ឈ្មោះ​មួយ​ដែល​បងប្រុស​ម្នាក់ បាន​ប្រសិទ្ធ​នាម​ឱ្យ​ខ្ញុំ​បន្ទាប់ពី​គាត់​បាន​អាន​រឿង​មួយ​នេះ​ចប់ ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ឈ្មោះ​មួយ​នេះ​ខ្លាំង​មែនទែន។ ប្រលោមលោក​មួយ​នេះ​ផ្ទុក​នូវ​រាប់ពាន់​មនោសញ្ចេតនា​របស់ខ្ញុំ ព្រោះ​គ្រប់​តួអក្សរ​ដែល​ត្រូវ​បាន​ប្រថាប់​ឡើង សុទ្ធតែ​ចេញពី​បេះដូង​របស់ខ្ញុំ។ ខ្ញុំ​មិនមែន​ត្រឹមតែ​ជា​អ្នកនិពន្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ពេល​សរសេរ​ប្រលោមលោក​បែប​បុរស​ទីមួយ ខ្ញុំ​ដាក់ខ្លួន​ឯង​ជា​តួអង្គ​ក្នុង​រឿង​ដែរ។ បើ​តួអង្គ​របស់ខ្ញុំ​យំ ខ្ញុំ​ក៏​យំ​ដូចគ្នា។ បើ​តួអង្គ​របស់ខ្ញុំ​ខូចចិត្ត ខ្ញុំ​ក៏​ខូចចិត្ត​ដូចគ្នា។ ព្រោះ​មនោសញ្ចេតនា​ជា​ភាសា​សកល​ដែល​គ្រប់គ្នា​អាច​ពាល់​ដឹង ទោះ​យើង​ជា​អ្នកណា​ក៏ដោយ ឱ្យ​តែ​មាន​ក្ដី​ស្រលាញ់ ឱ្យ​តែ​មានការ​ឈឺចាប់ គ្មានអ្វី​មក​វាស់​ពី​ជម្រៅ​មនោសញ្ចេតនា​របស់​យើង​បាន​ឡើយ។ ការពិត ស្នាដៃ​មួយ​នេះ​ធ្លាប់​បាន​ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ iRead ម្ដង​រួចមក​ហើយ ប៉ុន្តែ​វា​ជា​ខ្សែជីវិត​និង​រឿង​ស្នេហា​របស់​វ៉ាន់​ឌីតែ​ប៉ុណ្ណោះ។ ចំណែក​សុក្រឹត​ដែល​ជា​តួអង្គ​ជាទី​ស្រលាញ់​របស់​មិត្ត​អ្នកអាន នៅ​មិនទាន់​ចួប​ស្នេហា​សមបំណង​នៅឡើយ​ទេ។ ដូច្នេះហើយ​ទើប «ពាក្យ​ថា​ស្រលាញ់» មាន​រូបរាង​ជា​សៀវភៅ​ក្នុងនាម​ជា​ប្រលោមលោក​ដែល​មាន ៨ ភាគ និយាយ​ពី​ជីវិត​របស់​វ៉ាន់​ឌី និង ជីវិត​របស់​សុក្រឹត ដែល​ជា​មនុស្ស​ពីរ​នាក់​ធ្លាប់​ស្រលាញ់​គ្នា ប៉ុន្តែ​មិនបាន​ដើរ​លើ​វិថី​រួមគ្នា។ ខ្ញុំ​ដឹង​ថា មានការ​ខកបំណង​ពី​មិត្ត​អ្នកអាន នៅពេល​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា តែ​មិន​អាច​រស់នៅ​ជាមួយគ្នា​បាន។ ខ្ញុំ​ពីមុន​ក៏​យល់​បែបនេះ​ដែរ! ឱ្យ​តែ​ស្រលាញ់​គ្នា​គឺ​អាច​រស់នៅ​ជាមួយគ្នា​បាន​ហើយ ព្រោះ​គ្មានអ្វី​ធំជាង «ពាក្យ​ថា​ស្រលាញ់» នោះ​ទេ។ ប៉ុន្តែ... អត្ថន័យ​នៃ​ពាក្យ​នេះ​វា​ហាក់ដូចជា​មានន័យ​ធំ​ទូលាយ​ជាង​អត្ថន័យ​ដែល​ត្រូវ​បាន​ពន្យល់​ក្នុង​វចនានុក្រម នៅពេល​យើង​យក​វា​មក​ប្រើ​ក្នុង​ជីវិត​ពិត។ យ៉ាងណាក៏ដោយ ខ្ញុំ​សង្ឃឹមថា​មិត្ត​អ្នកអាន​នឹង​ពេញចិត្ត​ស្នាដៃ​មួយ​នេះ ហើយ​អាច​ស្វែងរក​អត្ថន័យ​នៃ​ពាក្យ​ថា​ស្រលាញ់​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងអស់គ្នា​បាន។ ដោយ​ក្ដី​ស្រលាញ់​រាប់អាន គង់ ច័ន្ទ​វ៉ាន់​ណេង

មាតិកា:

មាតិការឿង


ភាគ​ទី ១. មិត្ត​របស់ EX..............................1

ភាគ​ទី ២. បើ​វា​ជា​សុបិន.............................18

ភាគ​ទី ៣. កំណត់ហេតុ​ប្រពន្ធ​ខ្ញុំ.................. 32

ភាគ​ទី ៤. Crush ១២ ឆ្នាំ...........................75

ភាគ​ទី ៥. តែងសេចក្ដី​អំពី Ex (ផ្នែក​ទី១).......163

ភាគ​ទី ៦. តែងសេចក្ដី​អំពី Ex (ផ្នែក​ទី២).......172

ភាគ​ទី ៧. សុបិន​ល្អ....................................190

ភាគ​ទី ៨. មិត្តចាស់.....................................294