ចំណងជើង: បេះដូងដាមពណ៌

តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ២៦៥០
ខ្នាតសៀវភៅ: ១២.៥០ x ១៩ ស.ម
ទំព័រ: ២៧២
លេខសម្គាល់សៀវភៅ: 978-9924-610-08-3

ការពិពណ៌នា:

«បេះដូង​ដាម​ពណ៌» ជា​កម្រង​រឿង​ខ្លី​សរុប​ចំនួន៨រឿង​ដែល​រឿង​ខ្លះ​ជា​រឿង​ជាប់​ពាន រឿង​ខ្លះ​ជា​រឿង​ដែល​បាន​ចូលរួម​ដា​ក់​ប្រកួត ប៉ុន្តែ​មិន​ទទួល​បាន​ជ័យលាភី និង​មានរឿង​ខ្លី​ចំនួន​បី​ដែល​បាន​ចេញផ្សា​យ​នៅ IRead Publisher FB Page សមូហកម្ម​មន្ត​ទឹកខ្មៅ និង​នៅ​ប្រលោមលោក​សប្បាយ​។ «បេះដូង​ដាម​ពណ៌» កើត​ចេញពី​ចិត្ត​វង្វេ​ង​ខុស​ៗ​គ្នា​របស់​មនុស្ស ដូចជា​ចិត្ត​វង្វេង​ដោយ​សេចក្តី​ស្អប់ ចិត្ត​វង្វេង​ដោយ​ក្តី​ស្រលាញ់ ចិត្ត​វង្វេង​ព្រោះតែ​មាសប្រាក់ អំណាច​បុណ្យសក្តិ កាមតណ្ហា ភាព​លោភលន់ ក្តី​ប្រចណ្ឌ និង​ចិត្ត​វង្វេង​ព្រោះ​ជំនឿ​មិន​សម​ហេតុផល​មួយចំនួន ហើយក៏​ព្រោះ​ចិត្ត​វង្វេង​ទាំងនោះ​ហើយ ទើប​ធ្វើ​ឱ្យ​បេះ​ដូង​សស្អា​ត​ពី​កំណើត ត្រូវ​ដិតដាម​ប្រឡាក់​ពណ៌ខ្មៅ​កខ្​វក់ រួច​ក៏​បង្កើត​ទៅជា​សោកនាដកម្ម​ច្រើន​រាប់មិន​អស់ សម្រាប់​ជីវិត​ខ្លួនឯង ក៏ដូចជា​ជីវិត​អ្នកដទៃ​។ ខ្ញុំ​សង្ឃឹមថា រាល់​រឿង​នី​មួយ​ៗ​នៅក្នុ​ង​ស្នាដៃ​មួយ​នេះ នឹងអាច​ក្លាយជា​មេរៀន​ជីវិត​សម្រាប់​មនុស្ស​មួយចំនួន​ដែល​បាន​និង​កំពុងតែ​មានចិត្ត​វង្វេង ឬ​ឈាន​ឆ្ពោះទៅ​រក​ការ​វង្វេង ឱ្យ​ងាក​មក​ពិចារណា​ឡើងវិ​ញ​ថា តើ​រាល់​ជំហាន​ដែល​ខ្លួន​កំពុង​បោះ ទង្វើ​ដែល​ខ្លួន​កំពុង​ធ្វើ មហិច្ឆតា​ដែល​ខ្លួន​កំពុង​មាន អាច​នឹង​ផ្តល់​ផល​បែប​ណាម​ក​ខ្លួនឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ អ្នកខ្លះ​ហ៊ាន​ធ្វើ​នូវ​រឿង​ដែល​មិន​គួរ​ធ្វើ មិន​ហ៊ាន​ធ្វើ​នូវ​រឿង​ដែល​គួរតែ​ធ្វើ ក៏​ព្រោះតែ «ចិត្ត​វង្វេង» គ្មាន​ព្រំដែន​ហ្នឹងឯង​។ «កាត់បន្ថយ​ចិត្ត​វង្វេង គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ!»

មាតិកា:

វាចា​អ្នកនិពន្ធ

សេចក្តី​ថ្លែងអំណរគុណ

កម្រង​រឿង​អប់រំខ្លី


បូណ៌មី ១

វង្វេង ៥៥

កូន​ចោលម្សៀត ៩១

កាដូ​ចុងក្រោយ ១១៧

នុយ​មនុស្ស ១៣៩

លោក​ផ្កាយ ១៥៧

មរតក​វេទ ១៦៥

ហេតុផល​ក្រៅ​បេះដូ​ង (វគ្គ១ & វគ្គ២) ១៩៥