ចំណងជើង: បេះដូង ឬខួរក្បាល

និពន្ធដោយ: យុន ចាន់វណ្ណៈ
តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ១០២២៧
ខ្នាតសៀវភៅ: 11.5 x 17.5 (cm)
ទំព័រ: ២៨៤
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-9539-3-7

ការពិពណ៌នា:

សម្រាប់​សៀវភៅ បែប​លើកទឹកចិត្ត និង​អភិវឌ្ឍ​គំនិត​ខ្នាត​តូច​មួយ​នេះ ខ្ញុំ​បាន​ព្យាយាម​ចងក្រង និង​ធ្វើការ​បែងចែក​វា​ចេញ​ជា​បី​ផ្នែក​ធំៗដែល​នៅក្នុង​នោះ គឺ​និយាយ​អំពី​ការស្វែងរក​ខ្លួនឯង ដើម្បី​ឱ្យ​មនុស្ស​ម្នា​ក់ៗ បាន​ស្គាល់​ពី​អ្វី​ដែល​ជា​ធម្មជាតិ​របស់​ខ្លួនឯង​ពិតប្រាកដ​ហើយ​ព្រម​ទទួលយក​ខ្លួនឯង​ក្នុងនាម​ជា​ខ្លួនឯង ដោយ​មិនបាច់​ខ្លាច​ពី​ភាព​ឯកា ពី​ការ​មិនព្រម​ទទួលយក​ពី​អ្នកដទៃ។ មនុស្ស​មួយចំនួន​តែង​ត្រូវ​បាន​ទទួលការ​បន្តុះ​បង្អាប់ និង​មិន​មានការ​ទទួលស្គាល់​ពី​មនុស្ស​នៅក្នុង​សង្គម​ដែល​ខ្លួន​កំពុង​រស់នៅ​ជាមួយគ្នា ទាំង​ដែល​ពេលខ្លះ​វា​គឺជា​ធម្មជាតិ​ដែល​យើង​ម្នា​ក់ៗ មិន​អាច​កែប្រែ​បាន។ កត្តា​សំខាន់​ដំបូង​ដែល​ខ្ញុំ​បាន​ផ្តោត​ជាងគេ និង​គិត​មុនគេ​បង្អស់​ហើយ​ដើម្បី​ជា​មាគ៌ា​ដ៏​ងាយស្រួល​ក្នុង​ការស្វែងរក​ខ្លួនឯង​នោះ​គឺ ខ្ញុំ​បាន​ព្យាយាម​សរសេរ​រៀបរាប់​ពី​ចំណុច​ខាងក្នុង​ឬអាច​និយាយ​បាន​ថា​អ្វី​ដែល​ធម្មជាតិ​បាន​ផ្តល់​មក​ឱ្យ​មនុស្សយើង​ម្នា​ក់ៗ ក្នុង​នោះ​មាន​ដូចជា ចិត្ត គំនិត អត្តចរិត អារម្មណ៍ ក្តី​ស្រឡាញ់ ទេព​កោសល្ល ចំណុចខ្លាំង ចំណុចខ្សោយ ដែល​យើង​មាន​មក​តាំងពី​កំណើត​ហើយក៏​មិន​អាច​កែប្រែ​វា​បាន​ផង​ដែរ។ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ម្នា​ក់ៗ អាច​ស្វែងរក​ខ្លួនឯង​ឃើញ ហើយ​ក្លាហាន​ព្រម​ទទួលយក​ខ្លួនឯង​ពិតប្រាកដ នៅពេល​នោះ​មិនថា​អ្នកដទៃ ឬក៏​សង្គម​មួយ​នេះនោះ​ទេ ពួក​គេ​ក៏​ព្រម​ទទួលយក​យើង​ដូចគ្នា​ដែរ។ ចំណុច​បន្ទាប់ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ស្គាល់​ខ្លួនឯង​បាន​កាន់តែ​ច្បាស់​យើង​ប្រាកដជា​អាច​ស្វែងរក ក្តី​សុបិន​មួយ​ពិតប្រាកដ ដោយ​មិន​ចំណាយពេល​នឿយហត់ ដើរខុស​គោលដៅ តែ​យើង​ដើរទៅ​មុខ​ដោយ​ក្តី​ស្រឡាញ់​ដូចដែល​បេះដូង​មួយ​នេះ វា​តែងតែ​ផ្តល់​ក្តី​សង្ឃឹម មក​ឱ្យ​ជីវិត​របស់​យើង​បាន​រស់នៅ​ដូចសព្វថ្ងៃ​នេះ​អ៊ីចឹង។ ក្តី​សុបិន អាច​និយាយ​បាន​ថា វា​គឺជា​បុព្វហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗតែងតែ​គិត​នៅក្នុង​ចិត្ត​ថា តើ​ការ​មានកំណើត​កើតជា​មនុស្ស ហើយនិង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ជាច្រើន ហើយ​រស់នៅ​ដូចសព្វថ្ងៃ​នេះ គឺ​ដើម្បីអ្វី​ទៅ? នៅពេល​ដែល​មនុស្ស​ម្នា​ក់ៗ បានដឹង​ថា​ខ្លួន​រស់នៅ​សព្វថ្ងៃ​នេះ​ដើម្បីអ្វី នៅពេល​នោះ ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ ក៏​ចាប់ផ្តើម​កាត់បន្ថយ​ភាព​ទុក្ខ​ព្រួយ ហើយ​បើ​ទោះបីជា​ពេលខ្លះ មិន​សប្បាយចិត្ត ឬក៏​នឿយហត់​ដោយសារតែ​ចួប​រឿង​បរាជ័យ ក៏​វា​មិនមែន​ជា​សម្ពាធ ដែល​ធ្វើ​ឱ្យ​មនុស្សយើង​បាក់ទឹកចិត្ត​ខ្លាំង​ដែរ ពីព្រោះ​គេ​ដឹង​ថា​រឿង​បរាជ័យ​គឺជា​រឿង​មួយ​ដែល​មនុស្ស​ម្នា​ក់ៗងាយ​នឹង​ចួប តែ​រឿង​ជោគជ័យ​គឺ​វា​ទាមទារ​ឱ្យ​មនុស្សយើង​ចេះ​អត់ធ្មត់​ខ្លាំង​បំផុត។ ម៉្យាង​វា​គឺជា​កម្លាំង​ជំរុញចិត្ត​មួយ​ដ៏​អស្ចារ្យ ដើម្បី​ឱ្យ​យើង​អាច​រក​ដំណោះស្រាយ​បន្ត​ក្តី​សង្ឃឹម​ដើរទៅ​មុខ​ទៀត។

មាតិកា:

មាតិកា

សារពីអ្នកនិពន្ធ

សេចក្តីថ្លែងអំណរគុណ

តើអានសៀវភៅនេះដូចម្តេច?

ចំពូក១ ស្គាល់ខ្លួនឯង

  1. ស្គាល់ខ្លួនឯង ១
  2. បេះដូង ឬខួរក្បាល 8
  3. តុល្យភាព 14
  4. អារម្មណ៍ 23
  5. អត្តចរិត 27
  6. ចិត្ត 32
  7. ស្រឡាញ់ និងចូលចិត្ត 41
  8. ដើរតាមបេះដូង ឬគិតតាមខួរក្បាល 48
  9. ទេពកោសល្លពីកំណើត 52
  10. ទេពកោសល្លសិប្បនិម្មិត 58
  11. ចំណុចខ្លាំង ចំណុចខ្សោយ 66
  12. រៀនសូត្រជាមួយពេលវេលា 72
  13. ស្វ័យឆ្លុះបញ្ចាំង 76
  14. ចួបវិបត្តិ 79
  15. ស្ថានីយជីវិត 82
  16. តម្លៃពិតស្ថិតនៅលើការទទួលខុសត្រូវ 88
  17. ៣៦៥ ថ្ងៃ ៣៦៥ ទំព័រ 96
  18. បណ្ណាល័យធម្មជាតិ 101
  19. ជ្រើសរើស 107
  20. ព្រេងនិទានសម្រាប់អនាគត 110
  21. ស្វែងរកខ្លួនឯងក្នុងទំព័ររបស់អ្នក 112


ចំពូក២ ទទួលស្គាល់ខ្លួនឯង

  1. ទទួលស្គាល់ខ្លួនឯង 115
  2. សរសេរសំបុត្រជូនពរខ្លួនឯង 121
  3. បេះដូងប្តូរពណ៌ 123
  4. ខួរក្បាលប្តូរគំនិត 124
  5. ប្តូរពណ៌ជីវិត 125
  6. កាតាឡុកបេះដូង 127
  7. ហ្គេមជីវិត 131
  8. ស្រមើស្រមៃ 134
  9. ជម្នះសុបិនអាក្រក់ 138
  10. ក្តីសុបិន 140
  11. ស្ថានីយនៃក្តីស្រឡាញ់ 146
  12. គោលបំណង 152
  13. គោលដៅ 159
  14. ពេលវេលា 166
  15. ជឿជាក់លើគំនិត និងសមត្ថភាពខ្លួនឯង 169
  16. ប្តូរយុទ្ធសាស្រ្ត តែកុំប្តូរគោលដៅ 174
  17. ស្រឡាញ់ និងគាំទ្រខ្លួនឯង 177
  18. ទំនាក់ទំនង 180
  19. ទទួលស្គាល់ខ្លួនឯងក្នុងទំព័ររបស់អ្នក 184


ចំពូក៣ ទទួលស្គាល់ពីអ្នកដទៃ

  1. ទទួលស្គាល់ពីអ្នកដទៃ 187
  2. ខ្ញុំជាខ្ញុំ អ្នកជាអ្នក 190
  3. តើខ្លួនរបស់យើងមានតម្លៃប៉ុនណា? 191
  4. តើអ្នកស្រស់ស្អាតប៉ុនណា? 192
  5. វិញ្ញាណខាងក្រៅ 192
  6. មិត្តល្អ 196
  7. អរគុណដែលស្រឡាញ់ខ្ញុំ 198
  8. ​​​អតីតកាលជាមិត្តចាស់ថ្ងៃនេះជាមិត្តថ្មី 200
  9. តម្លៃជីវិតពេញលេញមួយ 204
  10. ដោះលែងខ្លួនឯង 208
  11. សេរីភាព 212
  12. មិនធ្វើអាក្រក់ទៅគឺល្អហើយ 214
  13. បទពិសោធគឺជាកម្លាំងចិត្ត 217
  14. បញ្ហាបង្កប់ភាពអស្ចារ្យ 220
  15. ចួបវិបត្តិដើម្បីសាងគុណសម្បត្តិ 224
  16. ត្រូវខូចចិត្ត ឬសប្បាយចិត្ត 225
  17. គុណធម៌ 228
  18. បើទំនាក់ទំនងមិនអាចបន្ត 231
  19. ពិតដូចក្លែងក្លាយ 231
  20. ស្រឡាញ់ខ្លួនឯង 234
  21. អ្នកដទៃ 237
  22. តួឯកសម្រាប់ខ្លួនឯង 239
  23. ជីវិតគឺជាជម្រើស 241
  24. គ្រាន់តែជាការចងចាំមួយ 243
  25. ភ្លេចអ្វីភ្លេចបាន តែកុំភ្លេចខ្លួនឯង 244
  26. ដំណើរទេសចរណ៍ជីវិត 245
  27. ទទួលស្គាល់ពីអ្នកដទៃនៅក្នុងទំព័ររបស់អ្នក 246
  28. សេចក្តីសង្ខេប 248

អំពីអ្នកនិពន្ធ

សារពីមិត្តអ្នកនិពន្ធ

ឯកសារយោង