ចំណងជើង: នៅតែនឹកនៅតែស្រលាញ់
និពន្ធដោយ: សុខ ចាន់ផល
ប្រភេទ: សៀភៅប្រលោមលោក
តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ១១៤៧៦
ខ្នាតសៀវភៅ: 11 x 17 (cm)
ទំព័រ: ២៣២
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-534-02-0
ការពិពណ៌នា:
ស្នេហាគឺជាការសន្ទនារបស់បេះដូង
ហេតុនេះវានឹងឆ្កួត បើវានិយាយតែម្នាក់ឯង...
គឺពរពីសួគ៌ា នៅពេលដែលយើងរកបានគ្នានិយាយរឿងក្នុងចិត្ត
ហើយគឺជាស្នេហ៍ពិត នៅពេលដែលគេអាចយល់បានគ្រប់យ៉ាងរបស់យើង
រួចកាន់តែកម្រ ដែលរកបានអ្នកយល់ពីអ្វី ដែលយើងកំពុងតែឆ្លងកាត់។
រំភើបតិចៗ តែងំក្នុងបេះដូង កក់ក្ដៅបានយូរ...
ពេលនិយាយដល់រឿងស្នេហា តើអ្នកណាដែលអ្នកនឹកដល់មុនគេ?
មិនថាយ៉ាងណានោះទេ អរគុណដែលព្រមឱ្យខ្ញុំស្រលាញ់
ធ្វើឱ្យថ្ងៃធម្មតាៗក្លាយជាថ្ងៃពិសេស
បើទោះជាឈឺចាប់ តែក៏ជាអារម្មណ៍មិនធ្លាប់ជួប
ទោះជាស្នេហាបញ្ចប់ ក៏ការចងចាំនៅតែជាមួយខ្ញុំរហូត។
ឆាកជីវិតប្រៀបដូចជាប្រលោមលោក ចប់មួយវគ្គចូលមួយវគ្គ
ហើយក៏មានវគ្គខ្លះ ដែលធ្វើឱ្យយើងបំភ្លេចមិនបាន...
ប្រហែលជាមកពីបានជួបតួអង្គពិសេសណាម្នាក់
ដែលអាចធ្វើឱ្យយើងញញឹមចេញពីដួងចិត្ត ឬក៏យំយែកនៅក្នុងបេះដូង...
ចួនកាល ចំពោះតួអង្គខ្លះ យើងមិនចង់នឹកឃើញដល់គេនោះទេ
ប៉ុន្តែវត្តមានរបស់គេបានចាក់ជ្រៅ
នៅក្នុងអង្គចងចាំរបស់យើងបាត់ទៅហើយ។
កុំចាយក្ដីស្រលាញ់ឱ្យអស់
រក្សាសម្រស់របស់វានៅក្នុងបេះដូង និងនៅតែមានគេជារៀងរហូត...
មាតិកា:
កម្លាំងបណ្ដាលចិត្ត
សេចក្ដីផ្តើម
- រាត្រី 5
- វឌ្ឍនៈ 13
- ស្អប់រឿង Happy Ending 17
- គ្មានអ្នកណា 19
- អនុស្សាវរីយ៍ 34
- ស្វែងរកខ្លួនឯង 44
- ទទួលយកខ្លួនឯង 52
- ហេតុអ្វីខ្ញុំមិនមែនជាម្នាក់នោះ? 67
- ១១:១១ 73
- រាត្រីស្ងាត់ 81
- ខ្ញុំស្រលាញ់គេហើយ 95
- ចន្លោះ ទិវា រាត្រី 105
- បាត់ដំបង 116
- បើនេះជាសុបិន 135
- វាឈឺតិចៗ តែឈឺមិនឈប់ 158
- ឈឺឆ្អែត 173
- នឹកអ្នកជានិច្ច 183
- ស្នាមញញឹមស្ងួត 193
- ទិវាមិនយល់ពីរាត្រី 200
- នៅតែនឹក នៅតែស្រលាញ់ 211