សៀវភៅរបស់អ្នកនិពន្ធ ...

ម្នាក់ឯង តែមិនឯកា

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ៣៦០០០ រៀល
ជួបគ្នា​លើក​នេះ គឺ​មក​ស្គាល់​នូវ​អ្វី​ដែល​មានតម្លៃ​កាត់ថ្លៃ​មិនបាន​នៅក្នុង​ជីវិត។ វា​គឺជា​ជោគជ័យ​ដ៏​ធំធេង សម្រាប់​អ្នកដើរ​វង្វេងផ្លូវ និង​ត្រូវ​ជីវិត​វាយដំ​ឱ្យ​បាក់ស្បាត ក៏ប៉ុន្តែ​ស្រាប់តែ​រក​ឃើញ​កន្លែង​ដ៏​ស្ងប់ស្ងាត់ ប្រកបដោយ​បរិយាកាស​សម្រាក​លម្ហែ។ ទីនោះ​មិន​នៅឯណា​ឆ្ងាយ ឬក៏​ត្រូវ​ចំណាយពេល ចំណាយ​ប្រាក់ ដើម្បី​បាន​ទៅដល់​នោះ​ទេ។ ទីនោះ​គឺជា​កន្លែង​ដែល​អ្នកណា​ក៏​ចង់​រស់នៅ ប៉ុន្តែ​ពួក​គេ​បែរជា​ដើរ​ផ្លូវវាង​វែងឆ្ងាយ ដោយ​គ្មាន​អ្នកណា​ចង្អុល​ប្រាប់ ឬក៏​មក​ពី​ប្រកាន់​ថា​ខ្លួនឯង​ឆ្លាត មិនព្រម​ងាក​ទៅ​ស្ដាប់​អ្នកដទៃ។ នៅក្នុង​ដំណើរ​ជីវិត​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា គ្មានអ្វី​ដែល​ពិសេស​ជាង​ការ​រក​ឃើញ​មួយ​នេះ​ទៀត​ទេ ពោល​បើ​ទោះបីជា​អ្នក​ខំប្រឹង​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ជោគជ័យ​ដល់កម្រិត​ណា ក៏​គ្មាន​អត្ថន័យ​ខ្លឹមសារ​អ្វី​ដែរ នៅពេល​ដែល​អ្នក​មិនបាន​ស្គាល់​វា ព្រោះ​របស់​នោះ​គឺជា «ខ្លួនឯង»។

នៅតែនឹកនៅតែស្រលាញ់

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ៣២០០០ រៀល
ស្នេហាគឺជាការសន្ទនារបស់បេះដូង ហេតុនេះវានឹងឆ្កួត បើវានិយាយតែម្នាក់ឯង... គឺពរពីសួគ៌ា នៅពេលដែលយើងរកបានគ្នានិយាយរឿងក្នុងចិត្ត ហើយគឺជាស្នេហ៍ពិត នៅពេលដែលគេអាចយល់បានគ្រប់យ៉ាងរបស់យើង រួចកាន់តែកម្រ ដែលរកបានអ្នកយល់ពីអ្វី ដែលយើងកំពុងតែឆ្លងកាត់។ រំភើបតិចៗ តែងំក្នុងបេះដូង កក់ក្ដៅបានយូរ... ពេលនិយាយដល់រឿងស្នេហា តើអ្នកណាដែលអ្នកនឹកដល់មុនគេ? មិនថាយ៉ាងណានោះទេ អរគុណដែលព្រមឱ្យខ្ញុំស្រលាញ់ ធ្វើឱ្យថ្ងៃធម្មតាៗក្លាយជាថ្ងៃពិសេស បើទោះជាឈឺចាប់ តែក៏ជាអារម្មណ៍មិនធ្លាប់ជួប ទោះជាស្នេហាបញ្ចប់ ក៏ការចងចាំនៅតែជាមួយខ្ញុំរហូត។ ឆាកជីវិតប្រៀបដូចជាប្រលោមលោក ចប់មួយវគ្គចូលមួយវគ្គ ហើយក៏មានវគ្គខ្លះ ដែលធ្វើឱ្យយើងបំភ្លេចមិនបាន... ប្រហែលជាមកពីបានជួបតួអង្គពិសេសណាម្នាក់ ដែលអាចធ្វើឱ្យយើងញញឹមចេញពីដួងចិត្ត ឬក៏យំយែកនៅក្នុងបេះដូង... ចួនកាល ចំពោះតួអង្គខ្លះ យើងមិនចង់នឹកឃើញដល់គេនោះទេ ប៉ុន្តែវត្តមានរបស់គេបានចាក់ជ្រៅ នៅក្នុងអង្គចងចាំរបស់យើងបាត់ទៅហើយ។ កុំចាយក្ដីស្រលាញ់ឱ្យអស់ រក្សាសម្រស់របស់វានៅក្នុងបេះដូង និងនៅតែមានគេជារៀងរហូត...

លម្អងដួងចិត្ត

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ២៨០០០ រៀល
«លម្អងដួងចិត្ត» ជាភាពយន្តនិយាយពីបុព្វហេតុជីវិត – ជីវិតដែលកើតមកជាមួយនឹងក្ដីស្រមៃ – ក្ដីស្រមៃជាគោលដៅនៃការបង្ហាញពីក្ដីស្រឡាញ់ ដើម្បីបំពេញតួនាទីជាមនុស្សរបស់សង្គម និងពិភពលោកមួយ។ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? ដើរតាមក្ដីស្រមៃ ធ្វើឱ្យខ្ញុំបានរៀនសូត្រពីក្ដីស្រឡាញ់ និងរកឃើញខ្លួនឯងកាន់តែច្បាស់។ តើយើងមានពេលវេលាប៉ុន្មាន ដើម្បីរស់នៅលើភពផែនដីនេះ ហើយអ្វីជាបុព្វហេតុពិតប្រាកដ ដែលយើងត្រូវមកដល់ទីនេះ? មកដល់ពេលវេលាមួយ ទើបខ្ញុំដឹងថា ក្ដីស្រមៃរបស់ខ្ញុំគឺគ្រាន់តែចង់បំពេញនូវក្ដីស្រមៃរបស់មនុស្សនៅជុំវិញខ្លួន ហើយយ៉ាងហោចណាស់ ក៏អាចជួយពួកគេឱ្យយល់ពីតម្លៃរបស់ខ្លួនឯង។ ពិតមែនហើយ កំណើតជាមនុស្សគឺមានតម្លៃខ្លាំងណាស់ តែបើយើងគ្រាន់តែរស់ និងប្រើប្រាស់ឆាកជីវិតក្នុងភាពអាត្មានិយម វាគឺជារឿងដ៏គួរឱ្យសោកស្ដាយ និងក្លាយជាសោកនាដកម្មមួយ។

យល់សប្តិ

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ៣២០០០ រៀល
ខ្ញុំធ្លាប់ឆ្ងល់តាំងពីតូច ថាអ្វីជាការយល់សប្តិ? លុះពេលនេះក៏ដឹងថា វាជាការប្រតិដ្ឋឡើងរបស់ចិត្ត។ ចិត្តមនុស្សយើងតែងតែធ្វើការមិនឈប់ឈរ សូម្បីតែពេលយើងដេកលក់ ក៏វាចេះតែបំផុសរូបភាពនានា ឱ្យក្លាយជាការយល់សប្តិផងដែរ។ តាមធម្មតាក៏មិនសូវមានអ្នកខ្វល់ខ្វាយថា ចិត្តរបស់ពួកគេចង់បានអ្វីនោះដែរ តែពួកគេក៏ចេះតែរស់នៅដោយអន្ទះអន្ទែង មិនដឹងពីមូលហេតុ។ បែបនេះទើបយើងពិតជាត្រូវការមិត្តម្នាក់ ដែលអាចជជែកនូវរឿងរ៉ាវចម្លែកៗនៅក្នុងចិត្តទាំងនោះ។ អ៊ីចឹងទេ នាពេលនេះចាត់ទុកថា អ្នកកំពុងតែយល់សប្តិ ដោយបានជួបជជែកជាមួយនឹងអ្នកនិពន្ធម្នាក់ទៅចុះ!ខ្ញុំធ្លាប់ឆ្ងល់តាំងពីតូច ថាអ្វីជាការយល់សប្តិ? លុះពេលនេះក៏ដឹងថា វាជាការប្រតិដ្ឋឡើងរបស់ចិត្ត។ ចិត្តមនុស្សយើងតែងតែធ្វើការមិនឈប់ឈរ សូម្បីតែពេលយើងដេកលក់ ក៏វាចេះតែបំផុសរូបភាពនានា ឱ្យក្លាយជាការយល់សប្តិផងដែរ។ តាមធម្មតាក៏មិនសូវមានអ្នកខ្វល់ខ្វាយថា ចិត្តរបស់ពួកគេចង់បានអ្វីនោះដែរ តែពួកគេក៏ចេះតែរស់នៅដោយអន្ទះអន្ទែង មិនដឹងពីមូលហេតុ។ បែបនេះទើបយើងពិតជាត្រូវការមិត្តម្នាក់ ដែលអាចជជែកនូវរឿងរ៉ាវចម្លែកៗនៅក្នុងចិត្តទាំងនោះ។ អ៊ីចឹងទេ នាពេលនេះចាត់ទុកថា អ្នកកំពុងតែយល់សប្តិ ដោយបានជួបជជែកជាមួយនឹងអ្នកនិពន្ធម្នាក់ទៅចុះ!