ចំណងជើង: ទម្រាំដឹងខ្លួនថាត្រូវការអ្វី

តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ៥០០២
ខ្នាតសៀវភៅ: 11.5 cm x 17.5 cm
ទំព័រ: 292
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-610-00-7

ការពិពណ៌នា:

អត្ថបទ​នៅ​ទីនេះ ខ្ញុំ​សរសេរ​ដើម្បី​ផ្ញើ​ជូនចំពោះ​យុវវ័យ​ទាំងអស់​ដែល​មានឱកាស​បាន​កាន់​សៀវភៅ​មួយ​នេះ។ ដោយ​ឆ្លងកាត់​ភាពជា​យុវវ័យ​កន្លងមក ខ្ញុំ​បានដឹង​ថា​វា​ជា​វ័យ​មួយ​ដែល​ត្រូវ​ប្រឈម​ជាមួយ​ក្ដី​វិ​បត្ដិ​ច្រើន វា​ជា​ពេលវេលា​មួយ​ដែល​ចិត្តគំនិត និង​ស្មារតី​របស់​យើង​កំពុង​លូតលាស់ ហើយ​វា​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំងក្លា។ ភាព​ភ័យខ្លាច អារម្មណ៍​ប្រែប្រួល​ឆាប់​អន់ចិត្ត ឆាប់​រំជើបរំជួល​ផ្លូវ​អារម្មណ៍​ដ៏​ពិបាក​គ្រប់គ្រង​តែង​កើតមានឡើង​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​នេះ។ វ័យ​នេះ​ជា​វ័យ​ដែល​សមនឹង​ទទួល​បានការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត ប៉ុន្តែ​ភាព​ព្រងើយកន្តើយ​ដែល​យើង​ជា​យុវវ័យ​មាន​ចំពោះខ្លួន​ឯង និង​អ្វី​ដែល​គ្រួសារ ឬសង្គម​របស់​យើង​រំពឹង​ចង់បាន​ពី​យើង​គឺ​វា​ស្ទើរតែ​ផ្ទុយគ្នា​ស្រឡះ។ ដោយ​ឆ្លងកាត់​ពេលវេលា និង​ស្ថានភាព​ឡើងចុះ​មិនឈប់ឈរ​នៃ​ជីវិត​កន្លងមក​នេះ ខ្ញុំ​បាន​ដកស្រង់​យក​បទ​ពិ​សោ​ធខ្លះៗពី​ជីវិត​ផ្ទាល់ខ្លួន​ខ្ញុំ បទ​ពិសោធ​ពី​ការ​ចេញទៅ​ក្រៅ​ដើម្បី​ចួប​ជជែក​ជាមួយ​មនុស្ស​ដែល​មាន​បញ្ហា និង​បទ​ពិសោធ​ខ្លះ​ពី​ការ​ទទួល​បាន​តាមរយៈ​ការ​អាន ការ​ស្ដាប់ ការសង្កេត និង​ការ​ត្រិះរិះ​ពិចារណា​របស់ខ្ញុំ ហើយ​បាន​សរសេរ​ចេញ​ជា​អត្ថ​បទ​ខ្លីៗទុកជា​ការ​លើកទឹកចិត្ត និង​ពិចារណា ។ ក្នុង​បទ​សំណេរ​ទាំងអស់​នេះ ខ្ញុំ​បាន​និយាយ​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្រួសារ ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម ការ​លះបង់​ចំពោះ​សេចក្ដី​ស្រឡាញ់ ការកំណត់​គោលដៅ ឬបុព្វហេតុ និង​ការរៀបចំ​ផែនការ​ជីវិត ការ​ជឿជាក់​ចំពោះខ្លួន​ឯង ការ​អត់ធ្មត់​ជាមួយ​បញ្ហា ព្រមទាំង​ការ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួនឯង​ទទួលយក​ការផ្លាស់ប្ដូរ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ជាដើម។ ចូរ​ចងចាំ​ថា​យើង​នឹង​ទៅដល់​គោលដៅ ប្រសិនបើ​យើង​ចាប់ផ្ដើម​ចេញដំណើរ ប៉ុន្តែ​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ វា​នឹង​មិន​ធានា​ឱ្យ​យើង​នូវ​ភាព​ងាយស្រួល​ទេ។ យើង​អាច​ចួប​ឧបសគ្គ​ជាច្រើន​នៅ​តាមផ្លូវ ប៉ុន្តែ​ឧបសគ្គ​ទាំងនោះ​នឹង​បង្រៀន​យើង​ពីរ​បៀ​បទប់​ទល់​បញ្ហា ឱ្យ​យើង​ចេះ​ខាំមាត់​អត់ធ្មត់ ហើយ​ប្រឹងប្រែង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទប់​ជំហរ​របស់​យើង។ បើ​យើង​ស្គាល់​ការ​លំបាក​ដោយ​ការ​ធ្វើដំណើរ នោះ​យើង​នឹង​ស្គាល់​តម្លៃ​នៃ​គោលដៅ​ពេល​យើង​បាន​ទៅដល់។ វា​អាច​មាន​មធ្យោបាយ​ស្រួល ឬលំ​បា​កខុសៗគ្នា​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​យើង ដោយ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​របស់​យើង​ម្នា​ក់ៗ ប៉ុន្តែ​វា​អត់មាន​ផ្លូវកាត់​ទេ ព្រោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ទទួល​បាន​មក​ដោយ​ការ​សន្សំ​ម្ដង​បន្ដិចៗ។ បើ​យើង​គ្រាន់តែ​មានបំណង​ប្រាថ្នា​ដ៏​ពុះកញ្ជ្រោល​តែ​ម្យ៉ាង​វា​មិន​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​វា​ត្រូវតែ​ជា​បំណងប្រាថ្នា​ដ៏​ច្បាស់លាស់ ហើយ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការ​លះបង់​ខ្ពស់​បំផុត​ដើម្បី​វា។ យើង​មិន​អាច​ប្រាថ្នា​ឃើញ​ខ្លួនឯង គ្រួសារ ឬសង្គមជាតិ​របស់​យើង​រីកចម្រើន​ដោយ​គ្មាន​ការចូលរួម​ក្នុង​ការ​ប្រឹងប្រែង និង​លះបង់​របស់​យើង​នោះ​ទេ។ ទាល់តែ​យើង​ម្នា​ក់ៗអាច​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់​ខ្លួន ពេលនោះ​ទើប​យើង​អាច​ជួយ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​របស់​យើង​បាន ហើយ​ទាល់តែ​មានការ​ចូលរួម​ពី​យើង​ម្នា​ក់ៗ នោះ​ទើប​មានការ​រួបរួម​មួយ​ដ៏​ប្រសើរ​នា​ពេល​អនាគត។ “ភាពជា​យុវវ័យ​ត្រូវការ​នូវ​ការ​សប្បាយ ប៉ុន្តែ​បើ​យើង​រវល់​តែ​សប្បាយ​ភ្លេចខ្លួន យើង​នឹង​ក្លាយជា​មូលហេតុ​នៃ​សេចក្ដី​ឈឺចាប់​របស់​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ចៀស​មិន​ផុត​ឡើយ!”

មាតិកា:

អារម្ភកថា

មាតិកា​អត្ថបទ

ឧទ្ទិសកថា

ជូនចំពោះ

មនុស្ស​មិនដែល​ខុស 1

ជោគជ័យ​មាន​និយមន័យ​ពិត​បែប​ណា​ហ្ន៎! 4

លាយ​ពណ៌​ជីវិត​ឱ្យ​ខ្លួនឯង 6

ទម្រាំ​ដឹង​ថា​ខ្លួនឯង​ត្រូវការ​អ្វី 8

នៅ​រស់​ទើប​មានឱកាស 14

កាន់តែ​រត់គេច កាន់តែ​ឈឺចាប់ 17

កុំ​ចំណាយពេល​រង់ចាំ 20

មិន​ចេះ​ធ្វើអ្វី​ក្រៅពី​ធ្វើជា​ខ្លួនឯង 21

ចេះ​ឈឺចាប់​នឹង​សម្ដី​គេ 23

តែ​មិន​ចេះ​ប្រឹងប្រែង 23

ត្រលប់​មក​ស្រលាញ់​ខ្លួនឯង​ឡើងវិញ 25

កុំ​រង់ចាំ​ពាក្យ​លើកទឹកចិត្ត​ពី​អ្នកដទៃ 26

ចេះ​រៀន​ពេញចិត្ត​នឹង​អ្វី​បន្ដិចបន្ដួច​ជាមុន 28

យកក្ដី​ស្រមៃ​មក​ធ្វើជា​កម្លាំងចិត្ត 29

ចូលចិត្ត​ស៊ីផ្អែម​ពេក​មិនល្អ​ទេ 31

អរគុណ​ដែល​មិន​បោះបង់​ខ្ញុំ​ចោល 32

គ្មានអ្វី​ងាយស្រួល​ទេ តែ... 33

ហេតុផល​ល្អ តែ​លទ្ធផល​អាច​មិនល្អ​ឡើយ 34

ស៊ូ​ឈឺចាប់​ដោយសារ​ការ​ប្រឹងប្រែង 36

ខ្ញុំ​ក៏​ចេះ​យំ​ដែរ... 37

សុំទោស​ខ្លួនឯង 38

កុំ​ខ្លាច​គ្មាន​នរណា​យក 39

ខ្ញុំ​មិនបាន​តាំងចិត្ត​ទេ 44

ឃើញ​គេ​ល្អ​ជាង​ខ្លួន​ក៏​មិនបាន 45

ឱ្យ​តែ​យើង​ព្រម​ចាប់ផ្ដើម​ជាថ្មី 47

លែង​ខ្វល់​នឹង​ការ​ចង់​បកស្រាយ 48

បងប្អូន​យើង​ឈ្លោះ​គ្នា គេ​មានតែ​អរ 49

មិត្តភក្ដិ​ល្អ​ប្រៀប​ដូច​កញ្ចក់ឆ្លុះ 51

ត្រឹម​ការរស់នៅ​ដោយ​គ្មាន​ក្ដី​កង្វល់ 53

តើ​ដើម្បីអ្វី​ទៅ? 54

មាន​ព្រៃឈើ គឺ​មានជីវិត 57

ត្រូវ​ប្រដៅ​ខ្លួន​ជាមុន​សិន 60

គ្មាន​ទេ​ពេលទំនេរ តែ​ត្រូវ​ចេះ​ឆ្លៀត 62

គេ​នៅតែ​និយាយ ឯខ្ញុំ​នៅតែ​ប្រឹង​ធ្វើ 64

បើ​យើង​បំផ្លាញ​គេ កុំ​សុំ​ឱ្យ​គេ​មក​រក្សា... 65

យក​ការឈឺចាប់​មក​ធ្វើជា​កម្លាំងចិត្ត 68

គ្មាន​ថ្ងៃ​ចេះ​ពេញចិត្ត​គឺ​គ្មាន​ថ្ងៃ​គ្រប់ 69

ចាញ់​ខ្លួនឯង​មុន ទើប​ចាញ់​គេ​ជា​ក្រោយ 71

ចេតនា​ល្អ​មិនមែន​ចេតនា ចង់ឱ្យ​គេ... 73

ជ្រើសរើស​របៀប​គិត 76

លក់​មិន​ដាច់ ព្រោះ​មិន​ចេះ​លក់ 78

កុំ​គិតថា​ខ្លួន​ចេះ​គ្រប់យ៉ាង 84

បើ​យើង​មិន​ខ្លាំង កុំ​រំពឹង​គេ​ជួយ 86

លក្ខខណ្ឌ​នៃ​សេចក្ដី​ស្រលាញ់ 88

បើ​ខ្ជិល​សូម្បីតែ​គិត 92

ក្ដី​សុខ​ក្នុង​ក្ដី​ស្រលាញ់ 95

បើ​ក្ដី​ស្រលាញ់​អាច​ជ្រើសរើស​បាន 99

កន្លែង​ដែល​បង្រៀន​ពី​ក្ដី​ស្រលាញ់ 103

បន្ថែម​ក្ដី​ស្រលាញ់​ឱ្យ​ច្រើន 109

រៀន​ទទួលស្គាល់ 111

រលាស់ខ្លួន​ពី​ភាព​ភ័យខ្លាច 113

មិន​អាច​យំ 118

មិត្តភាព​មួយ 123

ភក្ដីភាព​មួយ 126

អតីតកាល​មួយ 129

យល់​តម្លៃ 132

តែងខ្លួន​យ៉ាងម៉េច ទើប​មើលឃើញ​ស្អាត? 136

ស្អាត​ដើម្បី​នរណា? 140

នាង​ស្អាត​ព្រោះ​អ្វី? 143

មើល​ឱ្យ​លើស​ពី​ថ្ងៃនេះ 147

ដាំ​ដើម​សង្ឃឹម 153

ការពិត​ពី​ក្ដី​ស្រមៃ​មួយ 156

ខំ​យក​ទៅណា? 158

បើ​យើង​អាច​ដឹងមុន​បាន 162

មួយ​វិនាទី ៦០ដង 165

តើមាន​នរណា​ខ្វល់? 169

ពេល​មួយ​ដែល​ខ្ញុំ​នៅ​ចងចាំ 171

ប្រៀបធៀប​ដើម្បីអ្វី? 176

ខោអាវ​ចាស់ 180

បើ​ហត់​ម្ដេចក៏​មិនព្រម​លែង? 184

ការពិត​ដែល​យើង​ខ្លាច 186

ហ៊ាន​ទទួលយក និង​ហ៊ាន​លះបង់ 190

ចង់​យល់​តម្លៃ ត្រូវ​ច្នៃ​ជីវិត 195

ជោគជ័យ​លឿន ឬជោគជ័យ​យូរអង្វែង? 200

អ្នកមាន​មិត្ត​ល្អ​ទេ? 203

គ្មាន​នរណា​យល់​ពី​ខ្ញុំ​ទេ! 206

ប្រឹងប្រែង​ឡើង! 209

ព្រងើយកន្តើយ 213

ជីវិត​ដែល​នៅ​សេសសល់ 219

ទោះ​មិន​ពូកែ ឱ្យ​តែ​ព្យាយាម 225

ការឈឺចាប់​ជា​មិត្ត​នឹង​ភាពរឹងមាំ 232

វា​មិនយឺត​ពេល​ទេ ឱ្យ​តែ​យើង​ចង់​ចាប់ផ្ដើម 238

សុបិន​ដែល​នឹង​ក្លាយជា​ការពិត 241

ដួល​ត្រង់ណា ក្រោក​ត្រង់​ហ្នឹង 246

ដោះសា ឬដោះស្រាយ? 253

បើ​ត្រូវ​ដើរ​ម្នាក់ឯង 255

មនុស្ស​ស៊ី​ជោរ 258

គោលដៅ គឺ​ថាមពល 261

ចង់បាន​ពិន្ទុ ឬចង់បាន​លទ្ធផល? 265

អំពី​អ្នកនិពន្ធ