ចំណងជើង: បន្តរៀន បន្តរស់

តម្លៃ: ៣២០០០ រៀល
ចំនួនអ្នកចូលមើល: ៣៥៨៥
ខ្នាតសៀវភៅ: 11.5 cm x 17.5 cm
ទំព័រ: 270
លេខសម្គាល់សៀវភៅ: ISBN-13: 978-9924-610-01-4

ការពិពណ៌នា:

ដំណក់ទឹក​ខ្មៅ​ដែល​ដៅ​នៅ​លើ​សៀវភៅ “បន្ត​រៀន បន្ត​រស់” ដែ​លបងៗប្អូនៗកំពុងតែ​កាន់​អាន​នៅនឹង​ដៃ​នេះ គឺជា​យានជំនិះ​ជិះ​ទៅ​រក​គោលគំនិត​សំ​ខាន់ៗដើម្បី​ជា​ជំនួយ​ជួយ​ជំរុញ​ដល់​បងប្អូន​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ (បន្ត​រៀន) បន្ថែម​ទៀត ព្រោះ​ពាក្យ​ថា “ជីវិត” ស្មើនឹង​ពាក្យ​ថា “រៀន” រៀន​គ្មាន​ទី​បញ្ចប់ រៀន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។ សៀវភៅ​នេះ​ផង​ដែរ​ត្រូវ​បាន​ពូត​ជាដុំ​ផ្សំ​ពី៣ចំ​ពូ​កធំៗក្នុង​នោះ​រួមមាន៖ ចំពូក​ទី១ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​ខ្លួនឯង ចំពូក​ទី០ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​គ្រួសារ ចំពូក​ទី០ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​សង្គមជាតិ អុញ...ហេតុអ្វីបានជា​ចំពូក​ទី២ និង​ចំពូក​ទី៣ ប្តូរ​ទៅជា​ចំពូក​ទី០ អ៊ីចឹង? មិត្ត​អ្នកអាន​ជាទី​គោរព‌ស្រឡាញ់! បើ​យើង​រួមផ្សំ​ធាតុ​ទាំង​បី​នេះ​បញ្ចូល​គ្នា យើង​ប្រាកដជា​ទទួល​បាន​លេខ១០០ (នេះ​ជាគោល​គំនិត​របស់ខ្ញុំ)។ ចំពូក​ទី១ ជា​ការ​បន្ត​រៀន ដើម្បី​ជួយសង្គ្រោះ​ខ្លួនឯង ដ្បិតថា​ប្រសិនបើ​យើង​មិន​អាច​ជួយសង្គ្រោះ​ខ្លួនឯង​បានទេ នោះ​យើង​ក៏​មិន​អាច​ជួយសង្គ្រោះ​គ្រួសារ​និង​សង្គមជាតិ​បាន​ឡើយ។ យើង​អាច​ធ្វើ​ប្រមាណវិធី​ក្នុង​ន័យ​នេះ​ថា ១០០ – ១ = ០០។ ដំណើរ​រាប់ពាន់​យោជន៍​ចាប់ផ្តើម​ពី​មួយ​ជំហាន។ ដំណើរ​ដើម្បី​ជួយសង្គ្រោះ​គ្រួសារ​និង​សង្គមជាតិ ចាប់ផ្តើម​ពី​ការ​ជួយសង្គ្រោះ​ខ្លួនឯង​ជាមុន​សិន ដ្បិត​បើ​ខ្លួនឯង​ខ្លាំង នោះ​អ្វីៗដែល​នៅ​ក្បែរ​ខ្លួន​នឹង​ខ្លាំង​ទៅជាមួយ​គ្នា។ បុគ្គល​ដែល​អស្ចារ្យ​មានខ្លួន​ជាទី​ពឹង​របស់​ខ្លួន មានខ្លួន​ជា​ក្តី​សង្ឃឹម​របស់​ខ្លួន មានខ្លួន​ជា​ធុង​ចម្រោះ​សម្រាប់​ច្រោះ​យក​ពុទ្ធិ​ល្អៗចូលក្នុង​ជីវិត​របស់​ខ្លួន។ គ្រួសារ​ដែល​សំណាង គឺ​មា​នកូនៗស្រឡាញ់​ការសិក្សា​រៀនសូត្រ ឱ្យ​តម្លៃ​លើ​ចំណេះវិជ្ជា តស៊ូ​ពុះពារ​ទោះបី​ត្រូវ​ព្យុះ ភ្លៀង ក្តៅ រងា វេទនា​យ៉ាងណាក៏ដោយ ក៏​មិន​បោះបង់​ការសិក្សា​ចោល​ដែរ។ សង្គមជាតិ​មួយ​ខ្លាំង លុះត្រាតែ​មាន​ធនធាន​ខួរក្បាល​មនុស្ស​ខ្លាំង។ មាន​ធនធាន​ខួរក្បាល​មនុស្ស​ខ្លាំង លុះត្រាតែ​មានចំណេះ​ដឹង​ខ្លាំង។ មានចំណេះ​ដឹង​ខ្លាំង លុះត្រាតែ​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ខ្លាំង។ ភាព​ខ្លាំង​ទាំងអស់​នេះ​ត្រូវ​ដុះ​ភ្ជាប់​ជាមួយនឹង​សីលធម៌ សុជីវធម៌ និង​គុណធម៌។ ការ​ប្រឹងប្រែង​យក​ចំពុះ​ដ៏​ខ្ចី​របស់​កូនមាន់​មក​ចឹក​បំបែក​សម្បក​ស៊ុត ធ្វើ​ឱ្យ​វា​មានជីវិត ប៉ុន្តែ​បើ​វា​មិន​ធ្វើ​ដូច្នោះ​ទេ វា​នឹង​ក្លាយជា​ពងមាន់​ចាំសម្បុក​ជាក់ជា​មិនខាន។ ដើមឈើ​ដ៏​ធំអស្ចារ្យ​អាច​ផ្តល់​ផ្លែផ្កា និង​ម្លប់ត្រជាក់​ត្រឈឹងត្រឈៃ​ជូន​មនុស្ស និង​សព្វ​សត្វ​ទាំងពួង​បាន កើត​ចេញពី​កូន​គ្រាប់​រុក្ខជាតិ​ដ៏​តូច​ល្អិត​មួយ​គ្រាប់​តែប៉ុណ្ណោះ។ ដំណើរ​នៃ​ការ​បន្ត​រៀន​គឺជា​ជំហាន​នៃ​ការ​បន្ត​រស់។ រស់​គឺ​រៀន តែ​កុំ​រៀន​ដើម្បី​តែ​រស់ រៀន​ដើម្បី​សង្គ្រោះ​ខ្លួនឯង​ពី​ភាព​អវិជ្ជា និង​តណ្ហា​ទាំងឡាយ។ កូន​ដែល​អស្ចារ្យ បន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា សង្គ្រោះ​គ្រួសារ ឱ្យ​រុងរឿង​ថ្លៃថ្លា ប្រកបដោយ​សុភមង្គល។យើង​គ្រប់គ្នា​កើតមក​មិនមែន​ជា​មនុស្ស​អស្ចារ្យ តែ​យើង​អាច​ធ្វើសកម្មភាព​ជាមួយ​ក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដើម្បី​ជួយសង្គ្រោះ​សង្គមជាតិ​របស់​ពួក​យើង។ ជា​ចុងបញ្ចប់​នៃ​អារម្ភកថា​នេះ ខ្ញុំបាទ​សូម​ប្រសិទ្ធពរ​ជ័យ​សិរី​មហាប្រសើរ​ជូន​ដល់​មិត្ត​អ្នកអាន​ទាំងអស់គ្នា ឱ្យ​ចួប​ប្រទះ​តែ​សេចក្តី​សុខ សេចក្តី​ចម្រើន កើន​បញ្ញា ថ្លា​គំនិត គិត​និង​ធ្វើអ្វី​មួយ​សុំ​សម្រេចជោគជ័យ​គ្រប់​ភារៈ​កិច្ច។ សូម​ឱ្យ​កម្លាំង​នៃ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​របស់​បងៗប្អូនៗក្លាយជា​អំណាច​ដែល​អាច​ជួយសង្គ្រោះ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​បាន។

មាតិកា:

អារម្ភកថា

មាតិកា

របៀប​អាន​សៀវភៅ​នេះ

ឧទ្ទិសកថា

សេចក្តី​ដឹងគុណ


ចំពូក​ទី១ សង្គ្រោះ​ខ្លួនឯង​

ខ្លឹម​នៃ​ចំណេះដឹង​ 3

បើ​ខ្លាច​ល្ងង់ កុំ​លង់​នឹង​អំនួត​ 7

គ្រប់យ៉ាង​គឺ​ដើម្បី​អ្នក​ 11

សង្សារ​ខ្ញុំ​ជា​សៀវភៅ​ 14

រៀន​មិន​ចេះ ឬមិន​ចេះ​ប្រឹងរៀន? 18

ឈរ​លើ​សៀវភៅ មើលទៅ​ពិភពលោក​ 21

បណ្ដុះ​អំណាន បាន​ពិភពលោក​ 24

មាន​បញ្ហា ទើប​ស្រវា​សៀវភៅ​ 27

ទុក​ទូរសព្ទ ចាប់​សៀវភៅអាន​ 30

ខ្ចី​ដង្ហើម​គេ​ដក​ 33

បំភ្លឺ​ខ្លួនឯង​ដោយ​វិជ្ជា​ 38

ដំណើរ​ផ្សងព្រេង​ក្នុង​សៀវភៅ​ 41

គោលដៅ​ស្រពេច​ស្រពិល​ 45

រស់​ដើម្បី​គោលដៅ​ 49

ជីវិត​ពិត​ខុសពី​ជីវិត​សាលា​ 53

ព្រោះតែ​ក្រ ទើបត្រូវ​ខំរៀន​ 56

រៀន​ខ្ពស់​តែ​ថ្នាក់​ 59

កុំ​ភ្លេច​កំណើត​ 62

ជួយ​ខ្លួនឯង​ 64

បិសាច​ក្នុង​ខ្លួន​ 67

សប្បាយ​ទាន់​ខ្លួន​នៅក្មេង​ 72

មន្ត​ស្នេហ៍​នារី​ 75

ពេលណា​ឈប់ Single? 78

ទិវា​បដិសេធ​ស្នេហ៍​ 82

គូស្នេហ៍​សៀវភៅ​ 86

កុំ​តាម​ចាប់​ក្តី​ស្រឡាញ់​ 88

បាបមិត្ត​ 92

ខ្ញុំ​ខុសគេ​រហូត​ 95

មេរៀន ឬមេរោគ? 98

អរគុណ​ការឈឺចាប់​ 101

សរសៃអំបោះ​ជីវិត​ 105

កុំ​បោះបង់​ខ្លួនឯង​ 108

ប័ណ្ណសរសើរ​ជីវិត​ 111


ចំពូក​ទី ២ សង្គ្រោះ​គ្រួសារ​

អ្នក​សិក្សា​ពិតប្រាកដ​ 117

អ្នករៀន​មិនមែន​ស្រួល​ទេ​ 126

កូន​ចង់​ឈប់​រៀន​ 130

ខ្ញុំ​ក្រ ខ្ញុំ​រៀន​ 134

ថ្ងៃ​ដែល​ខ្ញុំ​មានកំណើត​ 137

តារា​នាំ​សំណាង​ 141

មិន​គិតថ្លៃ​ 143

ម៉ែ​ខ្ញុំ​ល្ងង់​ជាងគេ​ 148

ហេតុអ្វី​ខ្ញុំ​ខុសគេ? 152

ចង់​រៀន តែ​គ្មាន​លទ្ធភាព​ 156

ចិញ្ចឹម​ក្តី​សុបិន​ 159

ញើស​ឈាម​ពុក​ម៉ែ​ 163

ទូរសព្ទ​សម្លាប់​ទឹកចិត្ត​ឪពុក​ម្តាយ​ 166

ជេរ​ទៅ ហៅ​មក​ 171

មនុស្ស​ទី១ 175

ខ្លាច​ទឹកភ្នែក​ម៉ែ​ 179

គ្រប់យ៉ាង​គឺ​ដើម្បី “អនាគត” 182


ចំពូក​ទី ៣ សង្គ្រោះ​សង្គមជាតិ​

ទំពាំង​ស្នង​ជាតិ​ 189

ការអប់រំ​ជា​ទឹកឃ្មុំ​ព្យាបាល​ជំងឺសង្គម​ 192

ជាតិ​រស់ យើង​រស់​ 195

ការពារ​ព្រលឹង​ជាតិ​ 198

ដើមឈើ​ជាតិ​ 203

ជន​បញ្ញើក្អែក​ក្នុង​សង្គម​ 206

ក្តី​សង្ឃឹម​ជាតិ​ 210

ទន្សាយ​ធ្លាក់រណ្ដៅ ខ្លៅ​ឡើង​ស័ក្តិ​ 213

សង្គម​មេឃ​ដី​ 217

ស្រឡាញ់​តែមាត់​ 220

ដណ្ដឹង​គំនិត បង្កើត​កំណើត​ 223

ការសិក្សា និង​ចំណេះវិជ្ជា​ 226

ដាំ​ដើម​ចំណេះ ផ្លែផ្កា​បញ្ញា​ 230

សិស្ស​សម័យ​ស្មា​តហ្វូ​ន 234

ចំណេះដឹង​អាត្មានិយម​ 240

សេចក្តី​អំណរគុណ

វាចា​មិត្ត​អ្នកអាន​

អំពី​អ្នកនិពន្ធ​

ឯកសារ​ពិគ្រោះ​ទស្សនៈ​