ជ្រើសប្រភេទអត្ថបទ លើកទឹកចិត្ត


អត្ថបទដោយ៖ កូនចាបមាស

ហេតុផលដែលត្រូវបន្តរស់

ពេលដែលជីវិតដើរដល់ដំណាក់កាលយ៉ាប់យ៉ឺនមួយ ហើយវាជាធ្វើឱ្យយើងមានអារម្មណ៍តេលតោល និងឯកាបំផុត ពេលនោះហើយដែលយើងចាប់ផ្ដើមនឹកឃើញអ្វីម្យ៉ាងដើម្បីស្រោចស្រង់ខ្លួនឯងឡើងវិញ។ ខ្ញុំក៏ធ្លាប់ឆ្លងកាត់ពេលវេលាមួយដែលគ្មានកោះត្រើយ គ្មានភាពកក់ក្ដៅ គ្មានក្ដីសុខ ហើយជំនួសមកវិញដោយភាពភ័យខ្លាច តេលតោល ឯកា និងស្មុគស្មាញបំផុតក្នុងដំណាក់កាលជីវិតនាពេលមួយ។ អ្វីម្យ៉ាងដែលខ្ញុំនឹកឃើញនៅពេលនោះគឺខ្ញុំចាប់ចាប់ផ្ដើមចង់ធ្វើអ្វីម្យ៉ាងដើម្បីអ្នកដទៃ។ ពន្លកនៃក្ដីសង្ឃឹម និងសុភមង្គលចាប់ផ្ដើមដុះឡើងនៅចំណុចនេះ ហើយនេះជាការចាប់ផ្ដើមជាថ្មីនៅក្នុងដំណាក់កាលថ្មីនៃជីវិត។

អត្ថបទដោយ៖

ពេលស្លាប់ស្រាប់តែមានរឿងល្អដែលគេនឹក

ជាធម្មតា មនុស្សយើងពេលនៅរស់ម្នាក់ៗហាក់ដូចជាខ្សត់ពាក្យស្រឡាញ់ពីមនុស្សក្បែរខាង ខ្សត់ក្ដីអាណិតអាសូរ ខ្សត់ក្ដីនឹក ខ្សត់អ្នកចង់ដឹងសុខទុក្ខ តែបែរជាសម្បូរតែអ្នកច្រណែន គុំកួន ឈ្នានីស។ ប៉ុន្តែលុះដល់ពេលដែលរលត់ដង្ហើម ឬស្លាប់បាត់ទៅ ក៏ស្រាប់តែឃើញមិត្តភក្ដិ បងប្អូន សាច់ញាតិ ដោយច្រើនគ្នា ចេះតែនាំគ្នាលើករម្លឹករឿងរ៉ាវល្អៗដែលបុគ្គលអ្នកស្លាប់នោះធ្លាប់បានធ្វើ។ កាលគ្រាមានជីវិតរស់នៅ ទោះត្រូវរងាត្រូវក្ដៅ កម្សត់កម្រ ក្រីក្រលំបាក ឬក៏ប្រឹងធ្វើអ្វីល្អៗ លះបង់ច្រើនប៉ុនណាដើម្បីមនុស្សជុំវិញខ្លួន ក៏កម្រនឹងមាននរណាក្លាហានប្រាប់ថាស្រឡាញ់ អាណិត ឬក៏ពេលខ្លះសូម្បីតែអ្នកសម្ដែងចេញនូវទង្វើដែលប្រកបដោយការគោរពស្រឡាញ់ក៏សឹងគ្មានផង។ ព្រឹកល្ងាចឮតែគេបន្ទោសថាខុស កម្រនឹងត្រូវ ដល់ស្លាប់បាត់ទៅ ស្រាប់តែឮគេនាំគ្នាជុំជជែករឿងល្អៗឱ្យទ្រហឹង។

អត្ថបទដោយ៖

កុំរង់ចាំភាពល្អឥតខ្ចោះកើតឡើង

ចូរកុំស្វែងរកភាពត្រឹមត្រូវនៅខណៈដែលយើងពុំដឹងថា តើអ្វីទៅជាកំហុសដែលយើងបានបង្កើត។ កំហុសនឹងកើតឡើងជាហូរហែរ ហើយវានឹងត្រូវបានកែតម្រូវបណ្ដើរៗដើម្បីឆ្ពោះទៅរកភាពល្អប្រសើរជាងមុន។ គ្មាននរណាដែលមិនចេះខុសទេ ប៉ុន្តែមានមនុស្សដែលមិនស្គាល់ថានោះគឺជាកំហុស។ គ្មានភាពល្អឥតខ្ចោះឯណាដែលមិនឆ្លងកាត់ការកែតម្រូវទេ ហើយការកែតម្រូវរាប់រយលើកក៏មិនអាចបង្កើតបានភាពល្អឥតខ្ចោះបានដែរ វាគ្រាន់តែអាចបង្កើតបានភាពល្អប្រសើរប៉ុណ្ណោះ។ តើមនុស្សមានជំនាញណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការធ្វើកំហុសលើរឿងដែលខ្លួនចេះស្ទាក់ស្ទើរ? ហេតុនេះ ចូរកុំបារម្ភច្រើនពេកពីអ្វីដែលយើងមិនទាន់បានធ្វើ ប៉ុន្តែចូរធ្វើវាឱ្យបានជាមុនសិន។

អត្ថបទដោយ៖ កូនចាបមាស

ជូតទឹកភ្នែករួចញញឹមជាថ្មី

ពេលរដូវរងាមកដល់ ស្លឹកឈើក៏ជ្រុះចាកមែកអស់ ទុកឱ្យដើមឈើនៅសល់តែមែកច្រងាង។ បើសម្លឹងមើលមួយភ្លែតទៅ ដើមឈើទាំងនោះគឺប្រៀបដូចជាឈើងាប់អ៊ីចឹង។ វាមើលទៅដូចជាការបាត់បង់គ្រប់យ៉ាង ប៉ុន្តែជាក់ស្ដែងវាមិនដូច្នេះឡើយ ផ្ទុយពីការបាត់បង់គ្រប់យ៉ាង នេះគឺជាការចាប់ផ្ដើមជីវិតថ្មីដ៏អស្ចារ្យ។ មិនយូរប៉ុន្មានដើមឈើទាំងឡាយនឹងគ្របដណ្ដប់ដោយស្លឹកខៀវស្រងាត់វិញមិនខាន។ ចំណែកឯជីវិតរបស់យើងវិញក៏ដូចគ្នា ព្រោះវាក៏មិនខុសពីដើមឈើមួយដើមដែលពេលខ្លះក៏មានដើមល្អ ស្លឹកល្អ មានត្រួយ មានផ្កា មានផ្លែ តែពេលខ្លះក៏មើលទៅដូចជាឈើដែលស្លាប់ គ្មានស្លឹក គ្មានត្រួយ គ្មានផ្កា គ្មានផ្លែ មានតែមែកច្រងាង ឈរធ្មឹងឥតកម្រើក។

អត្ថបទដោយ៖ កូនចាបមាស

មិនមែនមនុស្សគ្រប់គ្នាត្រូវតែដឹងរឿងរបស់យើងទេ

ទូរសព្ទដៃចេះប្រើដោយមានលេខសម្ងាត់ កុំព្យូទ័រប្រើចេះដាក់លេខសម្ងាត់ ហ្វេសប៊ុកប្រើសុទ្ធតែដាក់ពាក្យសម្ងាត់ពិបាកចាំ តែបែរជាយករឿងសម្ងាត់បំផុតរបស់ខ្លួនទៅឱ្យគេដឹងដោយមិនចេះប្រយ័ត្នទៅវិញ។ យ៉ាងណាក៏គួរតែមានក្នុងមានក្រៅចំពោះជីវិតផ្ទាល់ខ្លួនខ្លះដែរ។ ទោះបីធ្វើផ្ទះក៏គេត្រូវមានរបង មានទ្វាផ្ទះ មានបន្ទប់ មានទូ មានកេស សម្រាប់ដាក់របស់សម្ងាត់ដែរ។ ចុះយើងវិញ? អារម្មណ៍ទាំងប៉ុន្មានចេញគ្មានសល់ ហើយមិនដឹងថាក្នុងក្រៅសម្រាប់ជីវិតខ្លួនឯងនៅកន្លែងណាទេ បើយើងចេះតែចង់បើកកកាយឱ្យគេដឹងពេញពិភពលោកទៅហើយហ្នឹង។

អត្ថបទដោយ៖ កូនចាបមាស

តើជីវិតនឹងបានល្អប្រសើរនៅពេលណា?

ជីវិតដែលល្អប្រសើរ គឺមិនមែនបានន័យថាអ្នកនឹងទទួលបានអ្វីៗដោយមិនចាំបាច់ធ្វើអ្វីសោះនោះទេ តែគឺនៅពេលដែលអ្នកបានប្រឹងប្រែង ហើយមានលទ្ធផលល្អកើតឡើង និងចិត្តដែលរីករាយជាមួយតម្លៃនៃការប្រឹងប្រែងទាំងអស់ដែលអ្នកធ្លាប់បានធ្វើ។ ដោយគ្រាន់តែកើតមកជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ នោះវាពុំបានន័យថាអ្នកគឺជាអ្នកមាននោះឡើយ តែគឺឪពុកម្ដាយរបស់អ្នកទេ ទើបជាអ្នកមាន។ អ្នកមានគឺមានចិត្តជាអ្នកប្រឹងប្រែង មិនខ្ជិលច្រអូស មិនទម្រន់ មានភាពជាគំរូ មានសេចក្ដីទៀងត្រង់ មានការគោរពកោតក្រែងអ្នកដទៃ មានសេចក្ដីព្យាយាមក្នុងការរៀនសូត្រ ក្រេបយកនូវចំណេះវិជ្ជាជាប្រក្រតី។ ព្រោះគេតែងតែយល់ថា ចំណេះនេះហើយជាឃ្លាំងទ្រព្យដែលប្រើមួយជីវិតក៏មិនអស់។ គាន់តែប្រើក្នុងផ្លូវត្រូវបានច្រើនកាលណា នោះទ្រព្យក៏នឹងហូរចូលមក មនុស្សល្អៗក៏នឹងចូលមកជិត ញាតិមិត្តពិតក៏មានមិនខ្វះ ហើយដែលសំខាន់នោះគឺមាននូវសេចក្ដីសុខស្កប់ស្កល់ក្នុងចិត្ត។

អត្ថបទដោយ៖ កូនចាបមាស

ពេលវេលាដែលស្ថិតនៅក្នុងការចងចាំមួយ

វាគឺជាយប់មួយដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ផ្គរលាន់ក្ឌុងក្ឌាំង ផ្លេកបន្ទោររត់កាត់មេឃក្រហមច្រាល។ យើងអង្គុយក្នុងខ្ទមជរាដែលទប់ខ្លួនស្ទើរមិនជាប់ដោយសារអំណាចខ្យល់។ តំណក់ទឹកភ្លៀងធំៗបានជ្រៀតចូលតាមប្រឡោះដំបូលប្រក់ស្លឹក ត្រង់នេះខ្លះ ត្រង់នោះខ្លះ ក្នុងផ្ទះនេះងាកទៅណាក៏សើមជោកជាំដោយទឹកភ្លៀងដែលសាច។ លើដំបូលបើក្រឡេកទៅត្រង់ណាក៏មានប៉ះស្លឹកចេក និងថង់ ហើយបើងាកមកមើលលើក្ដារវិញត្រង់នេះមានចានក្រឡូមមួយ ត្រង់នោះមានផ្តិលខាត់មួយ កន្លែងនោះមានចានដែកមួយ ម៉ែដាក់ត្រងទឹកដែលស្រក់ពីដំបូលដើម្បីកុំឱ្យទទឹកកន្លែងដេក។ យើងដេកគ្មានបន្ទប់ គ្មានវាំងននទាញបិទបើកអ្វីឡើយ យើងដេកជុំគ្នាលើកន្ទេលមួយ ហើយដណ្ដប់ភួយតែមួយជាមួយគ្នា។ កាន់តែយប់ក៏កាន់តែងងឹត ផ្ទះយើងមានចង្កៀងប្រេងកាតមួយ និងពិលមួយ។

អត្ថបទដោយ៖ កូនចាបមាស

បើដង្ហើមនៅមានតម្លៃ ហេតុអ្វីខំប្រឹងអត់?

បើដង្ហើមនៅតែមានតម្លៃ យើងត្រូវប្រឹងដកដង្ហើម តែកុំប្រឹងអត់។ ប្រឹងអត់ធ្មត់នឹងទុក្ខលំបាកដើម្បីតស៊ូរស់ តែកុំប្រឹងអត់ដង្ហើមឱ្យស្លាប់។ មនុស្សស្លាប់ដោយសារតែអស់ដង្ហើម ប៉ុន្តែមនុស្សមិនងាយហ៊ានអត់ដង្ហើមឱ្យស្លាប់ឡើយ។ កុំបង្ខំចិត្តជ្រើសយកផ្លូវស្លាប់ព្រោះគិតថាបញ្ហារបស់យើងដោះស្រាយមិនបាន។ តើយើងបានព្យាយាមច្រើនប៉ុនណាហើយ ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង និងបញ្ហាដែលកំពុងតែកើតឡើង? ពេលដែលនិយាយពាក្យថាព្យាយាម វាមិនបានន័យថាយើងត្រូវព្យាយាមដោះស្រាយតែម្នាក់ឯងទេ សូម្បីតែការស្វែងរកដំណោះស្រាយដោយការសួរនាំអ្នកដទៃ ឬនិយាយប្រាប់អ្នកដទៃនូវរឿងរ៉ាវរបស់យើង នោះក៏ជាការព្យាយាមដែរ។ ព្យាយាមត្រឡប់ទៅគិតម្ដងមួយៗ ពីបញ្ហាដែលបានកើតឡើង និងមូលហេតុដែលនាំឱ្យមានបញ្ហាមួយកើតឡើង។

អត្ថបទដោយ៖ កូនចាបមាស

ទទួលស្គាល់ និងទទួលយក

ការដែលចង់បញ្ជាខួរក្បាលឱ្យឈប់គិតពីរឿងដែលយើងចង់បំភ្លេចចោល វាមិនខុសពីការចង់បញ្ជាបេះដូងឱ្យឈប់លោត នៅខណៈដែលយើងត្រូវការដង្ហើមដកនោះទេ។ ផ្នែកខ្លះនៃរាងកាយគឺយើងអាចបញ្ជាបាន ប៉ុន្តែផ្នែកខ្លះទៀត វាដំណើរការទៅដោយគ្មានការបញ្ជាពីយើង ព្រោះវាហួសពីការអាចគ្រប់គ្រងបាន។ យើងអាចបញ្ជាការលើកដៃឡើង ទម្លាក់ដៃចុះ ងាកមុខ ឈានជើងទៅមុខ ឬថយក្រោយ...តែយើងបញ្ជាបេះដូងមិនឱ្យលោតគឺមិនបាន បញ្ជាដង្ហើមមិនឱ្យដកគឺមិនបាន បញ្ជាប្រព័ន្ធឈាមឱ្យឈប់ដំណើរការគឺធ្វើមិនបាន។ រឿងនេះ បើប្រៀបធៀបមកជីវិតយើងវិញ មានរឿងខ្លះ វាលើសពីការគ្រប់គ្រងរបស់យើង។ ដូច្នេះ ការសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្ដែង ពេលខ្លះវាជាជម្រើសដ៏ល្អបំផុត ព្រោះការដែលប្រឆាំងនឹងរឿងដែលមិនអាចទៅរួច វាមានតែផ្លូវស្លាប់ប៉ុណ្ណោះ។